ការថ្វាយបង្គំខុសឆ្គង
ប្រសិនបើ អ្នកពិតជាចង់ឱ្យមនុស្សជាច្រើនមានការជំពប់ចិត្ត នោះអ្នកត្រូវគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ពួកគេ។ សេដ្ឋកិច្ចទន់ខ្សោយធ្វើឱ្យអ្នកនយោបាយធ្លាក់ចេញពីដំណែង រីឯការរកស៊ីធ្លាក់ចុះបានធ្វើឱ្យប៉ូលជិតត្រូវគេបណ្តេញចេញពីទីក្រុងអេភេសូ។ មានរឿងអីកើតឡើងនៅត្រង់នេះ។ លោកប៉ូលបានចូលទៅក្នុងក្រុង ហើយក៏បានចាប់ផ្តើម “ជជែកពន្យល់ និងបញ្ចុះបញ្ចូលមនុស្ស … ពីនគរព្រះ”(កិច្ចការ 19:8)។ គាត់បានចាប់ផ្តើមផ្សាយដំណឹងល្អនៅទីនោះជាង2ឆ្នាំ ក៏មានមនុស្សច្រើនសន្ឋឹកចាប់ផ្តើមដើរតាមព្រះយេស៊ូវ ។ ខណៈពេលលោកប៉ូល ទទួលបានជោគជ័យក្នុងការនាំមនុស្សឱ្យយល់ឃើញថា មានព្រះពិតតែមួយប៉ុណ្ណោះ ធ្វើឱ្យអ្នកក្រុងអេភេសូជាច្រើន ឈប់ថ្វាយបង្គំរូបព្រះឌីអាន។ នេះគឺជាដំណឹងអាក្រក់សំរាប់ជាងប្រាក់ និងអស់អ្នកណា ដែលប្រកបរបបធ្វើរូបចម្លាក់នាងឌីអាន សំរាប់លក់ចិញ្ចឹមជីវិតរបស់ពួកគេនៅក្នុងទីក្រុងនោះ។ ប្រសិនបើមានមនុស្សច្រើនល្មមឈប់ជឿលើនាងឌីអាន អាចធ្វើឱ្យមុខរបបនេះបិទទ្វារ។ កាលគេដឹងពីសេចក្តីនេះ ហើយក៏កើតមានភាពរំជើបរំជួលជាខ្លាំង និងសម្រែកបានផ្ទុះឡើង ។ ឧប្បត្តិហេតុដែលកើតមានឡើងនៅក្នុងទីក្រុងអេភេសូនេះ រំលឹកយើងដើម្បីយើងចេះវាយតម្លៃទៅលើមូលហេតុរបស់យើងក្នុងការថ្វាយបង្គំព្រះជាម្ចាស់ ។ ពួកជាងប្រាក់ការពារការថ្វាយបង្គំរបស់ពួកគេ ក៏ដូចជាការពារផលប្រយោជន៍របស់ពួកគេដែរ តែក្នុងចំណោមយើងរាល់គ្នាកុំឱ្យគេរាប់បញ្ចូលក្នុងពួកគេទ្បើយ ។ កុំបណ្តោយឱ្យការថ្វាយបង្គំព្រះរបស់អ្នករាល់គ្នា ក្លាយទៅជាការនាំលាបនាំសំណាងឡើយ ។ យើងថ្វាយបង្គំព្រះជាម្ចាស់ដោយព្រោះសេចក្តីស្រឡាញ់របស់ទ្រង់មានសំរាប់យើង រាល់គ្នា និងដោយព្រោះទ្រង់គឺជាព្រះ មិនដោយសារទ្រង់ជួយខាងផ្នែកហរិញ្ញវត្ថុរបស់យើងទេ។ ចូរយើងរាល់គ្នាថ្វាយបង្គំព្រះជាម្ចាស់ក្នុងរបៀបដែលត្រឹមត្រូវ ។ – Dave Branon
Read article