ការមកដល់
ខ្ញុំជឿថា គ្រប់បទគម្ពីរទាំងអស់ត្រូវបានបកស្រាយពីគ្នាទៅវិញទៅមក ហើយក៏មានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និតផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលខ្ញុំអានបទគម្ពីរប្រចាំខែវិច្ឆិកា ក្នុងពេត្រុសទី១ ដែលនិយាយអំពីរឿងរ៉ាវបួនយ៉ាងនៃការមកដល់ ហើយត្រូវនឹងពេលដែលគ្រីស្ទបរិស័ទត្រៀមរៀបចំអបអរសាទរនៃការយាងមករបស់ព្រះយេស៊ូវ នៅគ្រាដំបូង នោះបើតាមប្រតិទិនគ្រីស្ទាន ហើយក៏ជាពេលដែលពួកគេទន្ទឹងចាំផ្លូវ នៃការយាងត្រឡបមកវិញរបស់ទ្រង់ផងដែរ។ ក្នុងពេលមកដល់នោះ យើងនឹងសម្តែងឃើញនូវសេចក្តីសង្ឃឹម សន្តិភាព អំណរអ និងមេត្រីភាព ដែលការទាំងនេះ ព្រះជាម្ចាស់បានបញ្ផូនមកជាមួយនឹងព្រះគ្រីស្ទ ។ សេចក្តីសង្ឃឹមៈ យើងរាល់គ្នាមានមរតកដែល បានបំរុងទុកសំរាប់យើងរាល់គ្នា នោះយើងរាល់គ្នាបានសេចក្តី សង្ឃឹមដ៏រស់ ដោយសារព្រះគ្រីស្ទទ្រង់រស់ពីស្លាប់ឡើងវិញ(១ពេត្រុស១:៣-៥)។ សន្តិភាពៈ យើងរាល់គ្នាដែលចូលចិត្តចង់ស្រឡាញ់ ជីវិត ហើយចង់ឃើញគ្រាដ៏ល្អ នោះត្រូវឱ្យយើងរាល់គ្នាបែរចេញពីការអាក្រក់ និងត្រូវស្វែងរកសន្តិភាព ពីព្រោះព្រះអម្ចាស់តែងទតមកលើមនុស្សសុចរឹត ហើយទ្រង់ព្រះសន្តាប់ពាក្យទូលអង្វររបស់ពួកគេ (3:10-12)។ អំណរអៈ យើងរាល់គ្នាមានសេចក្តីអំណរជាខ្លាំង ទោះបើកើតមានសេចក្តីល្បួងផ្សេងៗយ៉ាងណាក៏ដោយ ដ្បិតអីសេចក្តីជំនឿរបស់យើងត្រូវបានល្បងលប្រាកដមែន ។ ចុងបំផុតនៃសេចក្តីជំនឿនេះ គឺជាសេចក្តីសង្គ្រោះដល់ព្រលឹង(1:6-9)។ សេចក្តីស្រឡាញ់ៈ យើងរាល់គ្នាអាចស្រឡាញ់គ្នាទៅវិញទៅមក ដោយចិត្តដ៏ស្អាតចុះ ដ្បិតអីយើងរាល់គ្នាបានកើតជាថ្មី ដោយព្រះបន្ទូលដ៏រស់ហើយនៅជាប់លាប់ (1:22-23)។ ដ្បិតអីព្រះគ្រីស្ទបានយាងមកនៅគ្រាដំបូង នោះយើងរាល់គ្នាអាចរស់នៅដោយសេចក្តីសង្ឃឹម សន្តិភាព អំណរអ និងសេចក្តីស្រឡាញ់…
Read article