ចិញ្ជៀននៅក្នុងធុងសម្រាម
កាលនៅរៀនមហាវិទ្យាល័យ នៅពេលព្រឹកថ្ងៃមួយ ពេលខ្ញុំភ្ញាក់ពីគេង ខ្ញុំក៏បានឃើញខារ៉ូល(Carol) មិត្តរួមបន្ទប់ខ្ញុំ កំពុងតែមានអារម្មណ៍តក់ស្លត់។ ចិញ្ជៀនត្រារបស់នាងបានបាត់ហើយ។ យើងក៏បានរកមើលគ្រប់ទីកន្លែង។ នៅថ្ងៃបន្ទាប់ យើងក៏បានទៅកកាយមើលក្នុងធុងសំរាម។ [...]