May 8, 2018

You are here:
ការ​ឆ្លើយ​តប ចំពោះ​ការ​ដឹក​នាំ​របស់​ព្រះ

កាល​ពី​ខែ​សីហា ឆ្នាំ២០១៥ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ចូល​រៀន​នៅ​សកល​វិទ្យា​ល័យ ដែល​ស្ថិត​នៅ​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ប្រហែល​ពីរ​ម៉ោង​ពី​ផ្ទះ​ខ្ញុំ។ ពេល​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ប្រហែល​ជា​មិន​ត្រឡប់​មក​រស់​នៅ​ក្នុង​ផ្ទះ​ខ្ញុំ​វិញ បន្ទាប់​ពី​ការ​បញ្ចប់​ការ​សិក្សា​ឡើយ។ ខ្ញុំ​ក៏​បាន​គិត​កាន់​តែ​ខ្លាំង។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​ចាក​ចេញ​ពី​ផ្ទះ ពី​គ្រួសារ និង​ពី​ពួកជំនុំ​របស់​ខ្ញុំ​កើត? ចុះ​ប្រសិន​បើ​នៅ​ពេល​ក្រោយ ព្រះ​ទ្រង់​ត្រាស​ហៅ​ខ្ញុំ​ទៅ​នៅ ក្នុង​រដ្ឋ ឬ​ប្រទេស​ផ្សេង​ទៀត តើ​ខ្ញុំ​នឹង​ធ្វើ​ដូច​ម្តេច? កាល​ពី​មុន​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច គឺ​មិន​ខុស​ពី​លោក​ម៉ូសេ នៅ​ពេល​ដែល​ព្រះ​ទ្រង់​ត្រាស​ហៅ​គាត់​ឲ្យ ទៅ​គាល់​ស្តេច​ផារ៉ោន ដើម្បី​នាំ​រាស្រ្ត​ទ្រង់ គឺ​ពួក​អ៊ីស្រាអែល ចេញ​ពី​នគរ​អេស៊ីព្ទ(និក្ខមនំ ៣:១០)។ ខ្ញុំ​មិន​ចង់​ចាក​ចេញ​ពី​កន្លែង​ដ៏​សុខ​ស្រួល​របស់​ខ្ញុំ​ទេ។ ជា​ការ​ពិត​ណាស់ លោក​ម៉ូសេ​បាន​ស្តាប់​បង្គាប់ និង​ដើរ​តាម​ព្រះ ប៉ុន្តែ មុន​នោះ គាត់​បាន​សួរ​ទ្រង់ ហើយ​បាន​ទូល​សូម​ឲ្យ​អ្នក​ផ្សេង​ទៀត ទៅ​ជំនួស​គាត់​វិញ(ខ.១១-១៣ ៤:១៣)។ តាម​គំរូ​របស់​លោក​ម៉ូសេ យើង​អាច​ដឹង​ថា មាន​ការ​អ្វី​ខ្លះ​ដែល​យើង​មិន​គួរ​ធ្វើ ពេល​ដែល​យើង​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​ពិត​ជា​បាន​ត្រាស​ហៅ​យើង​មែន។ យើង​មិន​គួរ​គេច​វេស​ឡើយ ផ្ទុយ​ទៅ​វិញ យើង​អាច​ព្យាយាម​យក​គំរូ​តាម​ពួក​សាវ័ក​។ ពេល​ព្រះ​យេស៊ូវ​ត្រាស​ហៅ​ពួក​គេ ពួក​គេ​បាន​ចាក​ចេញ​ពី​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​ក៏​បាន​ដើរ​តាម​ទ្រង់​(ម៉ាថាយ ៣:២០-២២ លូកា ៥:២៨)។ ការ​ភ័យ​ខ្លាច​តែង​តែ​កើត​មាន​ជា​ធម្មតា ប៉ុន្តែ យើង​អាច​ទុក​ចិត្ត​ផែន​ការ​របស់​ព្រះ។ ការ​នៅ​ឆ្ងាយ​ពី​ផ្ទះ នៅ​តែ​មាន​ការ​ពិបាក សូម្បី​តែ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន។…

Read article