January 8, 2014

You are here:
ការលះបង់ នៅពេលបុណ្យខួបកំណើត

ពេល​ដែល​ខ្ញុំបា​ន​រំឭក​ស្វាមី​របស់​ខ្ញុំ​ថា ថ្ងៃ​ខួប​កំណើត​គម្រប់​៣៩​ឆ្នាំរបស់​គាត់ ជិត​ឈាន​ចូល​មក​ដល់​ហើយ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​យ៉ាង​ច្បាស់​ថា គាត់​មិន​ចង់​បាន​អំណោយ​អ្វី​ទេ។ ខ្ញុំ​ក៏​បាន​និយាយ​ក្នុង​ចិត្ត​ថា ចាស ត្រូវហើយ តែ​​ខ្ញុំ​នៅ​តែ​​បន្ត​ជំរុ​ញ​គាត់​ឲ្យ​គិត​អំពី​អំណោយ។ ពេល​នោះ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ចង់​យក​លុយ​សម្រាប់​​ចំណា​យ​នៅ​ថ្ងៃ​ខួប​កំណើត​នោះ ទៅ​ប​រិច្ចាក​ឲ្យ​អ្នក​ដទៃ​វិញ។ ព្រះ​គម្ពីរ​បាន​ឲ្យ​យើង​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដើម្បី​ទ្រ​ទ្រង់​ការ​ងា​រ​បម្រើ​ព្រះ និង​ជួយ​អ្នក​ដទៃ គឺ​មិន​មែន​ថ្វាយ​ដោយ​ការ​បង្ខំ​ចិត្ត ឬ​ដោយ​សារ​យើង​ជៀស​មិន​រួច​នោះ​ឡើយ(២កូរិនថូស ៩:៧)។​ ជា​ញឹក​ញាប់ ការ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​នេះ​ច្រើន​តែ​នាំ​ឲ្យ​អ្នក​ថ្វាយ​ទទួល​បាន​នូវ​ក្តី​អំណរ។ ពេល​ស្តេច​ដាវី​ឌ​បាន​ថ្វាយមាស​និង​ប្រាក់​ជា​ច្រើន​របស់​ទ្រង់ ដល់​ការ​សាង​សង់​ព្រះ​វិហារ មាន​ពួក​មន្ត្រី​នៃសាសន៍​អ៊ីស្រា​អែល​ជា​ច្រើន​ បាន​យក​គំរូ​តាម​ទ្រង់។ បន្ទាប់​ពី​ពួក​បណ្តា​ជន​បាន​ថ្វាយ​លង្ហិន ដែក​ ត្បូង និង​លោហធាតុ​ដែល​មាន​តម្លៃ​ហើយ “ពួកគេ​ក៏​បាន​អរ​សប្បាយ ដ្បិត​ពួក​គេបាន​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត”(១របាក្សត្រ ២៩:៩)។ នៅ​ក្នុង​កម្ម​វិធី​សម្ភោទ ស្តេច​ដាវីឌ​បាន​សរសេរ​តម្កើង​ព្រះ​ថា​ “យើង​​​ខ្ញុំ​​រា​ល់​គ្នា​បាន​យក​តែ​ពី​ព្រះហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ”(ខ.១៤)។ ត្រង់​ចំណុច​នេះ ទ្រង់​ចង់​មាន​ន័យ​ថា អ្វី​ៗ​គ្រប់​យ៉ាងសុទ្ធ​តែ​ជា​កម្ម​សិទ្ធ​របស់​ព្រះ។ ការ​ដែល​យើង​នឹក​ចាំ​ពី​ការ​នេះ នាំ​ឲ្យ​យើង​កាន់​តែ​មាន​ចិត្ត​ចង់​ថ្វាយ ​ព្រោះ​យើង​គ្រាន់​តែ​កំពុង​ថ្វាយ​ធន​ធាន​របស់​យើង ទៅ​ព្រះ​វិញ ដែល​ទ្រង់​ជា​ម្ចាស់​ដ៏​ពិត​ប្រាក​នៃ​អ្វី​ៗ​គ្រប់​យ៉ាង។ ពេល​អ្នក​ថ្វាយ​ដង្វាយ ជា​ប្រាក់ ជា​កា​រ​បម្រើ ឬ​ជា​របស់​ទ្រព្យ ​នៅ​ពេល​ក្រោយ​ទៀត ដើម្បី​ទ្រទ្រង់​ព្រះ​រាជ​កិច្ច​របស់​ព្រះ​គ្រីស្ទ ចូរ​ពិនិត្យ​មើល​អាកប្ប​កិរិយ៉ា​រ​បស់ខ្លួន​ឯង​ឡើង​វិញ។ តើ​អ្នក​កំពុង​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត និង​ដោយ​គ្មាន​ការ​បង្ខំ​ឬ​ទេ? ព្រះ​ទ្រង់​ស្រឡាញ់​អ្នក​ណាដែ​ល​ថ្វាយ​ដោយអំណរ​។ -Jennifer…

Read article