ចូរឲ្យពរដល់ការរំខាន
បើអ្នកមានការរស់នៅដូចខ្ញុំ នោះជីវិតរបស់អ្នក មានការរៀបផែនការណ៍បានល្អគួរសមដែរ។ ខ្ញុំមានប្រតិទិនមួយ ដែលជួយរំឭកខ្ញុំអំពីការណាត់ជួប ការប្រជុំ និងកិច្ចការដទៃទៀតដែល “ត្រូវធ្វើ”។ តែខ្ញុំមិនអាចជៀសរួចពីការកែប្រែផែនការណ៍នៅថ្ងៃខ្លះ ដោយសារមានការរំខាន ហើយការរំខានទាំងនេះ អាចធ្វើឲ្យមានអារម្មណ៍នឿយណាយ តែក៏អាចមានប្រយោជន៍ផងដែរ។ ព្រះទ្រង់ក៏បានប្រើ “ការរំខាន” នៅក្នុងសកម្មភាពធម្មតាជាប្រចាំថ្ងៃ ដើម្បីសម្រេចផែនការណ៍របស់ទ្រង់ផងដែរ។ ឧទាហរណ៍ ការរស់នៅជាធម្មតារបស់នាងម៉ារាបានទទួលការរំខានពីទេវតាមួយអង្គ ដែលបានប្រកាសប្រាប់នាងថា នាងនឹងមានគភ៌ប្រសូតបានបុត្រាមួយ ដែលនាងត្រូវថ្វាយព្រះនាមថា “យេស៊ូវ”។ ដោយសារនាងជាស្រ្តីព្រហ្មចារី ដែលបានភ្ជាប់ពាក្យ នោះដំណឹងនេះប្រាកដជាបានធ្វើឲ្យនាងមានការភ្ញាក់ផ្អើល និងមានទុក្ខព្រួយយ៉ាងខ្លាំង(លូកា ១:២៦-៣១)។ ហើយលោកសូល ដែលជាពួកឧស្សាហ៍នៃជនជាតិយូដា បានធ្វើទុក្ខបៀតបៀនពួកជំនុំដំបូង។ ពេលគាត់កំពុងធ្វើដំណើរទៅក្រុងដាម៉ាស ដើម្បីចាប់ខ្លួនអ្នក “ដែលប្រតិបត្តិតាមផ្លូវនោះ” ព្រះយេស៊ូវបានធ្វើឲ្យគាត់ខ្វាក់ភ្នែក(កិច្ចការ ៩:១-៩)។ ការរំខានដែលនាំឲ្យជីវិតផ្លាស់ប្រែនេះ ពិតជាមានប្រយោជន៍យ៉ាងខ្លាំង ចំពោះអនាគតនៃជំនឿលើព្រះគ្រីស្ទ។ អ្នកនិពន្ធបទទំនុកតម្កើងបានរំឭកយើងថា ព្រះអម្ចាស់អាច “ធ្វើឲ្យគំនិតនៃជនទាំងឡាយបានទៅជាឥតការ”(ទំនុកតម្កើង ៣៣:១០)។ ប៉ុន្តែ មានពេលជាញឹកញាប់ពេកហើយ ដែលយើងបានឆ្លើយតបចំពោះការរំខាន ដែលកើតមានចំពោះការរស់នៅដ៏រៀបរយរបស់យើង ដោយអាកប្បកិរិយ៉ា ដែលសម្តែងចេញការនឿយណាយ ការធុញទ្រាន់ ការភ័យខ្លាច និងការសង្ស័យ។ នៅក្នុងសម័យរបស់យើងនេះ យើងនឹងមានការភ្ញាក់ផ្អើល ដោយសារទ្រង់បានត្រៀមទុកនូវឱកាសជាច្រើនសម្រាប់យើង។…
Read article