January 23, 2014

You are here:
ព្រះអម្ចាស់នៃសន្តិភាព

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ស្គាល់​យុវជ​ន​ម្នាក់ ដែល​បាន​ជិះម៉ូ​តូ ជា​មួយ​ក្រុម​ជើង​កាង​ម៉ូតូ។ គាត់​បាន​ធំ​ធាត់​នៅ​ក្នុ​ង​តំបន់​បំពេញ​បេសកកម្ម​មួយ គឺ​នៅ​កន្លែង​ឪពុក​ម្តាយ​គាត់​បាន​ធ្វើ​ការ​បម្រើ​ព្រះ។ ពេល​គ្រួសារ​របស់​គាត់​វិល​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ គាត់​ហាក់​ដូច​ជា​មិន​អាច​សម្រប​នឹង​ការ​រស់​នៅ​បាន​ទេ។ ការ​រស់​នៅ​រប​ស់​គាត់ ក៏​បាន​ប្រឈម​នឹង​រឿង​ហេតុ​ជា​ច្រើន ហើយ​គាត់​ក៏​ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ការ​វាយ​គ្នា​ជា​មួយ​នឹង​ក្រុម​ជើង​កាង​មួយ​ទៀត។ ខ្ញុំ​បាន​ជួយ​ធ្វើ​កិច្ចការ នៅ​ក្នុង​ពិធី​បុណ្យ​សព​ជា​ច្រើន ប៉ុន្តែ ពីធី​បុណ្យ​សព​រប​ស់គាត់ ​មាន​លក្ខណៈ​គួរ​ឲ្យ​ចង​ចាំបំ​ផុត។ គេ​បាន​ធ្វើ​ពិធី​បុណ្យ​សព​នោះ នៅ​ក្នុង​សួន​ច្បា​មួយ ដែល​មាន​វា​ល​ស្មៅ​ព័ទ​ជុំវិញ​បឹង​តូច​មួយ។ មិត្ត​ភ័ក្រ​របស់​គាត់​បាន​តម្រៀប​ម៉ូតូ​ជា​រង្វង់ ហើយ​នាំ​គ្នា​អង្គុយ​នៅ​លើ​ស្មៅ​ជុំវិញ​ខ្ញុំ និង​មិត្ត​ភ័ក្រ​ម្នាក់ ក្នុង​ពេល​យើង​កំពុង​ធ្វើ​ពិធី​បុណ្យ។ យើង​បាន​និយាយ​តាមរ​បៀប​សាម័ញ្ច​ៗ និង​ខ្លី​ៗ អំពី​សន្តិភាព ដែល​ព្រះ​យេស៊ូវ​អាច​ប្រទាន ដ​ល់ក្រុម​ដែល​មាន​ជម្លោះ​នឹង​គ្នា​។ ក្រោយ​មក មាន​សមាជិក​ក្រុម​ជើង​​កាង​ម៉ូតូ​ម្នាក់​បាន​មក​ថ្លែង​អំណរ​គុណ​យើង ហើយ​ចាប់​ផ្តើម​ដើរ​ទៅ​បាត់ តែបន្ទាប់​មក ក៏​បាន​ត្រឡប់​មក​វិញ។ ខ្ញុំ​មិន​ដែល​បំភ្លេច​ពាក្យ​របស់​គាត់​ឡើយ ពេល​គាត់​បាន​ប្រាប់​ថា ​គាត់​មាន​ម៉ូតូ​មួយ​គ្រឿង ផ្ទះ​ល្វែង​មួយ និង​មិត្ត​ស្រី​ម្នាក់ ហើយ​គាត់​និយាយ​ទៀត​ថា “ប៉ុន្តែ ខ្ញុំ​មិន​អាច​រ​ស់​ដោយគ្មាន​សន្តិ​ភាព​បាន​ឡើយ”។ ដូចនេះ យើង​ក៏បា​នជជែ​កគ្នា​អំពី​ព្រះ​យេស៊ូវ ដែល​ទ្រង់​ជា​សន្តិភាព​របស់​យើង។ ទោះ​បី​ជា​យើង​មាន​ឧទ្ធម្ភាកចក្រ ឬ​ឡាន​ទំនើប មាន​គេហដ្ឋាន​ធំ​ស្កឹម​ស្កៃ ឬ​ផ្ទះ​ល្វែង​តូច​មួយ មាន​មនុស្ស​ជា​ទី​ស្រឡាញ់​ម្នាក់ ឬ​គ្មាន​នរណា​ម្នាក់​នៅក្បែរ​ក៏​ដោយ ក៏​មិន​ខុស​គ្នា​ដែរ។ បើ​គ្មាន​ព្រះយេស៊ូវ​ទេ នោះ​យើង​មិន​អាច​មាន​សន្តិភាព​បាន​ឡើយ។ ទ្រង់​មាន​បន្ទូល​ថា…

Read article