លាក់ខ្លួននៅក្នុងថ្មដា
នេះជារឿងដែលដំណាលអំពីលោកគ្រូអធិប្បាយ វ័យក្មេងម្នាក់ ឈ្មោះ អ័គូស្ទូស ថូផ្លាឌី(Augustus Toplady)។ ពេលគាត់កំពុងដើរកម្សាន្ត នៅទីជនបទនៃប្រទេសអង់គ្លេស ស្រាប់តែមានព្យុះភ្លៀងមួយបានបក់បោកកាត់តាមទីវាលនោះ។ លោកថូផ្លាឌីក៏បានក្រឡេចទៅឃើញផ្ទាំងថ្មធំៗត្រៀបត្រា ហើយមានច្រកចូលមួយ ដែលជាជ្រលង ហើយគាត់ក៏បានចូលទៅជ្រកនៅក្នុងនោះ រហូតដល់ពេលដែលខ្យល់ព្យុះបានស្ងប់។ ពេលគាត់កំពុងអង្គុយជ្រក ក្នុងពេលមានព្យុះភ្លៀងនោះ គាត់ក៏បាន ជញ្ជឹងគិត អំពីទំនាក់ទំនងរវាងទីជម្រកនេះ នឹងជំនួយរបស់ព្រះនៅពេលជីវិតជួបព្យុះភ្លៀង។ គាត់គ្មានក្រដាស់សរសេរទេ តែគាត់ឃើញក្រដាស់បៀមួយសន្លឹក នៅលើដី នៅក្នុងកន្លែងដែលមានសណ្ឋានដូចរូងភ្នំនោះ ហើយក៏ចាប់ផ្តើម និពន្ធទំនុកបរិសុទ្ធមួយបទ ដែលមានចំណងជើងថា “ថ្មដាដ៏ស្ថិតស្ថេរ”។ ទំនុកបរិសុទ្ធនេះ ត្រូវបាននិពន្ធនៅក្នុងថ្ងៃដែលមានព្យុះភ្លៀងនោះ ក្នុងឆ្នាំ១៧៧៥ ហើយទំនុកបរិសុទ្ធនេះ បានក្លាយជាប្រភពនៃកម្លាំងសម្រាប់គ្រីស្ទបរិស័ទ ចាប់តាំងពីពេលនោះមក។ ឱថ្មដាដ៏ស្ថិតស្ថេរ ជាជ្រលងសម្រាប់ខ្ញុំ សូមឲ្យទូលបង្គំបានជ្រកនៅក្នុងទ្រង់ សូមឲ្យទឹក នឹងព្រះលោហិត ដែលហូរចេញពីជំហៀងទ្រង់ សម្អាតអំពើបាបទូលបង្គំ ឲ្យរួចពីសេចក្តីក្រោធ ហើយសូមជួយឲ្យទូលបង្គំបានបរិសុទ្ធ។ សូមពិចារណាអំពីការតស៊ូរបស់អ្នក។ តើអ្នកត្រូវការកន្លែងពួនទេ? តើអ្នកត្រូវការជម្រករបស់នរណាម្នាក់ ពេលអ្នកទទួលការវាយប្រហារក្នុងជីវិតទេ? តើអ្នកត្រូវការការធានាថា អ្នកនឹងបានទទួលការអត់ទោសបាបឬទេ? តាមបទពិសោធន៍របស់លោលថូផ្លាឌី យើងអាចរកបានទីជម្រក និងការធានាពីព្រះ។ ចូរកុំឈរនៅក្នុងព្យុះនៃជីវិតតែម្នាក់ឯងឡើយ។ ចូរស្វែងរកទីជ្រកកោនរបស់ព្រះ។ ចូរសូមឲ្យទ្រង់ការពារអ្នក។…
Read article