ទឹកដីដែលមានសព្វគ្រប់
នៅក្នុងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ កាលពីពេលថ្មីៗនេះ មានក្មេងៗអង្គុយប្រកែកគ្នា នៅក្នុងកៅអីខាងក្រោយនៃរថយន្ត ពេលជិតដល់កន្លែងដែលត្រូវឈប់ឡាន ចុះញាំអាហារពេលល្ងាច។ ក្មេងម្នាក់ចង់ញាំភីស្សា ហើយក្មេងម្នាក់ទៀតចង់ញាំសាច់មាន់។ ស្រ្តីជាម្តាយដែលអង្គុយនៅកៅអីខាងមុខ ក៏និយាយថា “អត់ទេ យើងនឹងឈប់ឡាន ដើម្បីចុះញាំហាំប័រហ្គ័រវិញ”។ បុរសជាឪពុកក៏ដោះស្រាយការមិនចុះសម្រុងគ្នាក្នុងគ្រួសារនេះ ដោយឲ្យយោបលថា “យើងនឹងឈប់ឡាន នៅភោជនីយដ្ឋានប៊ូហ្វេវិញ ហើយយើងម្នាក់ៗអាចញាំអ្វីដែលខ្លួនចង់ញាំបានតាមចិត្ត”។ ការផ្សាយពាណិជ្ជកម្មនេះ ក៏បានបញ្ចប់ ដោយពាក្យថា “តើគ្រួសាររបស់លោកអ្នកមានការមិនចុះសម្រុងគ្នា អំពីម្ហូបដែលត្រូវញាំពេលល្ងាចឬ? សូមអញ្ជើញមកភោជនីយដ្ឋាន…..ប៊ូហ្វេ ជា“កន្លែងដែលមានម្ហូបគ្រប់មុខ”។ ពេលខ្ញុំបានទស្សនាការផ្សាយពាណិជ្ជកម្មនេះចប់ហើយ ខ្ញុំក៏បាននឹកឃើញកន្លែងមួយទៀតដែលមានគ្រប់មុខ”ដែរ គឺនគរស្ថានសួគ៌។ ស្ថានសួគ៌ជាកន្លែងដែលមានអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការ។ អ្វីដែលយើងត្រូវការបំផុត គឺការទៅនៅក្នុងព្រះវត្តមាននៃព្រះដ៏មានចេស្តា។ សាវ័កយ៉ូហានបានបកស្រាយអំពីនគរស្ថានសួគ៌ថា “បល្ល័ង្កនៃព្រះ និងកូនចៀម ក៏នឹងនៅក្នុងក្រុងនោះ”(វិវរណៈ ២២:៣)។ វិញ្ញាណដ៏ស្រេចឃ្លានរបស់យើង នឹងបានចម្អែតទាំងស្រុង ដោយ “ទន្លេជីវិត ថ្លាដូចជាកែវចរណៃ” ដែលហូរចេញពីបល្ល័ង្កទ្រង់(២២:១) ដ្បិតទ្រង់បានមានបន្ទូលមករាស្រ្តទ្រង់ថា “បើអ្នកណាស្រេក អញនឹងឲ្យអ្នកនោះ…ឥតយកថ្លៃ”(២១:៦)។ “ហើយ” នៅក្នុងទឹកដីនេះ នឹងមានដើមឈើជីវិត សម្រាប់“ប្រោសប្រជាជាតិឲ្យជា” (២២:២)។ អ្វីដែលយើងមិនឃើញមាន នៅក្នុងទឹកដីដែលមានសព្វគ្រប់នេះ គឺបណ្តាសា(២២:៣) សេចក្តីស្លាប់ ទុក្ខព្រួយ…
Read article