January 25, 2014

You are here:
តើសមនឹងឲ្យយើងប្រឹងប្រែងទេ?

ខ្ញុំ​ធ្លាប់​បាន​តាំង​ចិត្ត​អាន​រឿង​ទាំង​៣៨ ដែល​លោក​សេក​ស្ពៀរ(Shakespeare)បាន​និពន្ធ ឲ្យ​ចប់​ក្នុង​រយៈ​ពេល​១ឆ្នាំ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ដឹង​ថា ការ​បំពេញ​កិច្ចការ​នេះ​ហាក់​ដូច​ជា​ការ​កម្សាន្ត​សប្បាយ ច្រើន​ជាង​ការ​ធ្វើ​ការងារ។ ខ្ញុំ​រំពឹង​ថា នឹង​បាន​រៀន​អំពី​ពិភព​របស់​លោក​សេក​ស្ពៀរ និង​មនុស្ស​ដែល​មាន​ក្នុង​ពិភព​នោះ ប៉ុន្តែ ​ខ្ញុំបាន​រក​ឃើញ​ថា លោក​សេក​ស្ពៀរ​ច្រើន​តែ​បង្រៀន​ខ្ញុំ អំពី​ពិភពរបស់​ខ្ញុំ ទៅ​វិ​ញទេ។ នៅ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ខ្ញុំ​ក៏​បាន​ឆ្លង​កាត់​ដំណើរ​ការ​ដូច​គ្នាផ​ងដែរ។ ហេតុ​អ្វី​បាន​ជា​ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​ចំណាយ​ពេ​លជាច្រើ​ន ក្នុង​ការ​និយាយ​អំពី​ព្រះ​វិហារ ពួក​សង្ឃ និងក្រឹ​ត្យវិ​ន័យ​អំពីការ​ថ្វាយ​ដង្វាយ ដែល​លែង​មាន​ក្នុង​សម័យ​បច្ចុប្បន្ន។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​យល់​ព្រះ​គម្ពីរ​សញ្ញា​ចាស់បាន ហើយ​តើ​យើង​ត្រូវ​​អនុវត្ត​តាម​យ៉ាង​ដូច​ម្តេច ក្នុង​ជីវិត​របស់​យើង​សព្វ​ថ្ងៃ? ពេល​ខ្ញុំបា​ន​ឆ្លង​កាត់​ឧបស័គ្គ​មួយ​ចំនួន​ ខ្ញុំ​ក៏​ចាប់​ផ្តើម​មាន​អារម្មណ៍ថា​ ខ្ញុំត្រូវការ អាន​ព្រះ​គម្ពីរ​សញ្ញាចាស់ ព្រោះ​ព្រះ​គម្ពីរ​នេះ​កំពុង​បង្រៀន​ខ្ញុំ។ ក្រោយ​មក ខ្ញុំ​ក៏​មានចិត្តចង់ អាន​ព្រះ​គម្ពី​រ​ទាំង​៣៩​កណ្ឌ ដែល​មានក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ កណ្ឌ​ទាំ​ង​នេះ​បាន​ចម្អែត​ភាព​ស្រេក​ឃ្លាន ដែល​មាន​ក្នុង​ខ្ញុំ ដែល​ពី​មុន​ម​កខ្ញុំ​មិន​ដែល​បាន​ទទួល​ការ​បំពេញ​យ៉ាង​ដូច​នេះ​ទេ។ កណ្ឌ​ទាំង​នេះ​បាន​បង្រៀន​ខ្ញុំ អំពី​ជីវិ​ត​ដែល​មាន​ព្រះ។ ព្រះ​គម្ពីរសញ្ញា​ចាស់​បាន​និយាយ​មក​កាន់​ភាព​ស្រេក​ឃ្លាន​របស់​យើង ហើយ​ផ្តល់​ឲ្យ​នូវ​វគ្គ​សិក្សា​ជាន់​ខ្ពស់ អំពី “ជីវិត​ដែល​មាន​ព្រះ” ដែល​បង្ហាត់​បង្រៀន​យើង​ដោយ​ផ្ទាល់​ៗ​ខ្លួន និង​ដោយ​ចិត្ត​ឆេះ​ឆួល។ រង្វាន់​ដែល​ទ្រង់​នឹង​ប្រទាន មិន​មែន​សម្រាប់​ឲ្យ​យើង​ទទួល​ងាយ​ៗ​ឡើយ។ គ្រប់​ទាំង​ជោគ​ជ័យ​ទាំង​អស់ សុទ្ធ​តែ​តម្រូវ​ឲ្យ​មាន​ការ​ខិត​ខំ ដែល​មាន​ដំណើរ​ការ​ស្រដៀង​ៗ​គ្នា។ យើង​អត់​ទ្រាំ​នឹង​ការ​លំបាក​ ព្រោះ​យើង​នឹង​បាន​ទ​ទួល​រង្វាន់។ -Philip Yancey

Read article