January 29, 2014

You are here:
ការសម្អាតដំបែចាស់

រយៈពេល​បី​បួន​ថ្ងៃ មុន​ពេល​អបអរការ​ចូល​មក​ដល់​នៃ​ឆ្នាំ​ថ្មី គ្រូសារ​ជន​ជាតិ​ចិន​ជា​ច្រើន បាន​ធ្វើ​កា​រសម្អាត​ផ្ទះ​យ៉ាង​ហ្មត់​ចត់។ មាន​ពាក្យ​ស្លោក​មួយ ​ជា​ភាសា​កាន​តាំង​បាន​ពោល​ថា: “ចូរ​លាង​សម្អាត​ឲ្យ​អស់​ដី នៅ​ថ្ងៃនីនី​យ៉ា​បាត”(ថ្ងៃទី២៨ នៃខែ១២)។ ពួក​គេ​បាន​ប្រតិបត្តិ​តាម​ប្រពៃណី​នេះ ដោយសារ​ពួក​គេ​ជឿ​ថា ការ​សម្អាត​ផ្ទះ​នោះ គឺ​ជា​ការ​បោស​សម្អាត​សំណាង​អាក្រក់​ចេញ នៅ​ក្នុង​ឆ្នាំ​បន្ទាប់ ហើយ​ជា​កា​រ​រៀ​ប​ចំ​ផ្ទះ​សម្រាប់​ទទួល​សំណាង​ល្អ។ ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ ទៅ​កាន់​អ្នក​ជឿ​ព្រះ នៅ​ក្រុង​កូរិនថូស គាត់​បាន​ប្រាប់​ពួក​គេ​ឲ្យ​លាង​ជម្រះ​ជីវិត​​ឲ្យ​បាន​ស្អាត់ មិន​មែន​ដើម្បី​ឲ្យ​មាន​សំណាង​ល្អ​ទេ ប៉ុន្តែដើម្បី​ឲ្យ​ព្រះ​សព្វ​ព្រះ​ទ័យ។ គាត់​បាន​ប្រាប់​ពួក​គេ​ឲ្យ “សំអាត​​ដំបែរ​​ចា​ស់​​ចេញ”(១កូរិនថូស ៥:៧)។ ក្នុង​សេចក្តី​បង្រៀន​នេះ សាវ័ក​ប៉ុល​បាន​និយាយ​ប្រៀប​ប្រដូច​អំពី​ពិធី​បុណ្យ​រំលង និង​បុណ្យ​នុំប៉័ង​ឥត​ដំបែ​របស់​សាសន៍​​យូដា​(និក្ខមនំ ១២:១-២៨)។ ដំបែ​គឺ​ជា​មិនិត្ត​រូប​តំណាង​ឲ្យ​អំពើ​បាប និង​ភាព​ពុក​រលួយ ហើយ​ត្រូវ​យក​ចេញ​ពី​ផ្ទះរ​បស់​សាស​ន៍​យូដា ដើម្បី​អប​អរ​ពិធី​បុណ្យ​ទាំង​នេះ​(ចោទិយកថា ១៦:៣-៤)។ ដោយ​សារ​ព្រះយេស៊ូវ​ទ្រង់​ជាកូ​ន​ចៀម​នៃ​ថ្ងៃ​បុណ្យ​រំលង ដែល​លាង​សម្អាត​អំពើ​បាប​របស់​យើង នោះ​គ្រីស្ទ​បរិស័ទ្ទ​នៅ​ក្រុង​កូរិន​ថូស ត្រូវ​តែ​សម្អាត​ចិត្ត​របស់​ខ្លួន ហើយ​ត្រូវ​លប់​បំបាត់​ដំបែ​នៃ​ភាព​អសីល​ធម៌​ផ្លូវ​ភេទ បំណង​អាក្រក់ និង​ភាព​ទុចរិត នៅ​ក្នុង​ជីវិត និង​ក្នុង​ពួក​ជំនុំ​របស់​ពួក​គេ។ ដើម្បី​សម្តែង​ចេ​ញ​នូវ​ការ​អរ​ព្រះ​គុណ​ដល់​ព្រះ​យេស៊ូវ ចំពោះ​ការ​លះបង់​របស់​ទ្រង់ សូម​យើង​សម្អាត​អំពើ​បាប​ដែល​មាន​ក្នុង​ជីវិត​របស់​យើង ហើយ​អរ​សប្បាយ​នឹង​ភាព​បរិសុទ្ធ ដែល​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​អាច​ប្រទាន​ដល់​យើង។-Marvin Williams

Read article