ពេលខ្យល់បក់បោក
ពេលដែលលោកហារ៉ូល(Harold) និងអ្នកស្រីខាធី(Cathy) ព្រមទាំងកូនប្រុសទាំងពីរ កំពុងនៅក្នុងតំបន់ព្រៃ ក្នុងរដ្ឋមីនីសូតា មានព្យុះខ្យល់កួចថូនេដូមួយបានបក់បោកមក។ បីបួនឆ្នាំក្រោយមក អ្នកស្រីខាធីបានចែកចាយប្រាប់ខ្ញុំ អំពីបទពិសោធន៍របស់គាត់ថា “ពេលនោះ ស្វាមីរបស់ខ្ញុំ និងកូនប្រុសច្បង ស្ថិតនៅចម្ងាយឆ្ងាយពីយើង ប៉ុន្តែ ខ្ញុំនិងកូនប្រុសប្អូនបានចូលទៅជ្រកក្នុងផ្ទះឈើតូច មួយ។ យើងឮសម្លេងម្យ៉ាង ដែលលាន់ឡើង ដូចទូរថភ្លើងមួយរយគ្រឿងកំពុងធ្លាក់មកលើដីនៅនឹងកន្លែង។ ផ្ទះឈើតូចនោះក៏ចាប់ផ្តើមរបើកចេញពីគ្នា ហើយខ្ញុំក៏បានបិទភ្នែក ដើម្បីការពារកំទេចកំទីដែលកំពុងហោះហើរ។ ពេលនោះ ខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំកំពុងហើបឡើងលើ ដូចនៅក្នុងជណ្តើរយន្ត ហើយត្រូវបានគ្រវ៉ាត់ចូលទៅក្នុងអាកាស។ ខ្ញុំក៏បានធ្លាក់ចូលទៅក្នុងបឹងមួយ ហើយក៏បានតោងបំណែកឈើមួយ ដើម្បីកុំឲ្យលង់ទឹក។” ទោះជាយ៉ាងណាក៏ដោយ គួរឲ្យសោកស្តាយណាស់ ដែលកូនប្រុសរបស់ពួកគេមិនអាចរួចជីវិត។ លោកហារ៉ូលបានមានប្រសាសន៍អំពីការបាត់បង់នេះថា “យើងបានយំជារៀងរាល់ថ្ងៃ អស់រយៈពេល៦ សប្តាហ៍។ ប៉ុន្តែ យើងជឿថា អំណាចគ្រប់គ្រង ដោយសេចក្តីស្រឡាញ់របស់ព្រះ បានអនុញ្ញាតឲ្យព្យុះខ្យល់កួចថូនេដូនោះធ្លាក់ចុះមក ចំទីតាំងរបស់យើង។ ហើយក៏មានការកម្សាន្តចិត្ត ដោយសារយើងបានដឹងថា កូនប្រុសរបស់យើងបានស្គាល់ព្រះអម្ចាស់”។ ពេលដែលមនុស្សជាស្រឡាញ់ត្រូវបានយកចេញពីយើង ហើយយើងត្រូវបានទុកឲ្យរស់នៅ នោះយើងអាចចោទឡើងនូវសំណួរគ្រប់ប្រភេទ។ ពេលដែលយើងស្ថិតក្នុងស្ថានភាពដូចនេះ យើងអាចទទួលបាននូវការកម្សាន្តចិត្ត ពីបទគម្ពីររ៉ូម ៨:២៨ ដែលបានចែងថា “យើងដឹងថា…
Read article