សូមយើងត្រៀមខ្លួន
រីករាយឆ្នាំថ្មី! ពេលដែលខ្ញុំកំពុងទន្ទឹងរង់ចាំមើល ថាតើឆ្នាំថ្មីនេះ អាចនាំមកនូវអ្វីខ្លះដល់ខ្ញុំ នោះខ្ញុំក៏ចង់ដឹងផងដែរ ថាតើឆ្នាំ២០១៤ ជាឆ្នាំដែលព្រះយេស៊ូវយាងមកវិញឬទេ។ ប៉ុន្តែ ទន្ទឹមនឹងនោះ ខ្ញុំក៏ឆ្ងល់ផងដែរ ថាតើខ្ញុំបានត្រៀមខ្លួនសម្រាប់ការយាងមករបស់ទ្រង់ហើយឬនៅ។ ក្នុងមួយជីវិតនេះ ខ្ញុំត្រូវតែមាន “ការត្រៀមខ្លួនសម្រាប់ការជាច្រើន”។ កាលខ្ញុំនៅក្មេង ខ្ញុំត្រូវតែត្រៀមខ្លួនញាំអាហារពេលល្ងាច ដោយលាងដៃឲ្យបានស្អាត។ ពេលខ្ញុំពេញវ័យ ខ្ញុំតែងតែចាំបាច់ត្រូវត្រៀមខ្លួន សម្រាប់ការទទួលខុសត្រូវសំខាន់ៗជានិច្ច មិនចេះចប់ មិនចេះហើយ។ តែខ្ញុំក៏បានដឹងផងដែរថា គ្មានអ្វីដែលសំខាន់ជាងការត្រៀមខ្លួន សម្រាប់ការជួបជុំជាមួយព្រះយេស៊ូវឡើយ។ នៅក្នុងការនិយាយ អំពីការយាងមករបស់ព្រះយេស៊ូវ លោកយ៉ូហានបានប្រាប់យើងថា “អស់អ្នកណាដែលមានសេចក្តីសង្ឃឹមយ៉ាងនេះដល់ទ្រង់ នោះក៏តែងជំរះសំអាតចិត្តខ្លួន ឲ្យដូចទ្រង់ដែលស្អាតដែរ”(១យ៉ូហាន ៣:៣)។ ការទន្ទឹងរង់ចាំព្រះយេស៊ូវយាងមកវិញ នាំឲ្យយើងមានក្តីសង្ឃឹម គឺមិនមែនជាការសង្ឃឹមដែលគ្រាន់តែរគួចប៉ងក្នុងចិត្តនោះឡើយ តែជាការសង្ឃឹមដ៏មុតមាំ ដែលបណ្តាលចិត្តយើង ឲ្យជៀសចេញពីអំពើបាបដែលតាមរំខានយើង ហើយឲ្យយើងផ្តោតអារម្មណ៍ទៅលើការផ្លាស់ប្រែ ឲ្យមានលក្ខណៈដូចទ្រង់។ បើសិនជាយើង ពិតជាជឿថា ឆ្នាំនេះអាចជាឆ្នាំដែលទ្រង់នឹងយាងមកវិញ នោះយើងកាន់តែងាយនឹងអត់ទោសឲ្យអ្នកដទៃ និងស្វែងរកការអត់ទោសសម្រាប់ខ្លួនឯង ព្រមទាំងចែកចាយសេចក្តីស្រឡាញ់ដែលគ្មានលក្ខខ័ណ្ឌរបស់ព្រះ ដល់អ្នកដទៃ។ ពេលដែលយើងគិតថា ព្រះយេស៊ូវទ្រង់អាចយាងមកវិញ ក្នុងឆ្នាំនេះ នោះសូមយើងប្រាកដក្នុងចិត្តថា យើងពិតជាបានត្រៀមខ្លួនសម្រាប់ការយាងមករបស់ទ្រង់ហើយ។ សូមយើងខិតខំសម្អាតខ្លួនជាបរិសុទ្ធ ឲ្យដូចទ្រង់ដែលបរិសុទ្ធដែរ ដោយទន្ទឹងរង់ចាំថ្ងៃមួយ…
Read article