វិញ្ញាណនៃបុណ្យណូអែល

អំពើ​សប្បុរស​ធម៌ និង​សណ្តាន​ចិត្ត​ល្អ ដែល​មាន​ការ​កើន​ឡើង​ខ្លាំង ក្នុង​ខែ​ធ្នូ ច្រើន​តែ​ថយ​ទៅ​វិញ​យ៉ាង​ឆាប់រហ័ស បណ្តាល​ឲ្យ​​មនុស្ស​ជា​ច្រើន​និយាយ​​ថា “បើ​យើង​អាច​រក្សា​វិញ្ញាណ​នៃ​បុណ្យ​ណូអែល ឲ្យ​បាន​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ នោះ​មិន​ដឹ​ងជា​ប្រសើរ​យ៉ាង​ណា​ទេ”។ ហេតុ​អ្វី​បាន​ជា សេចក្តី​សប្បុរស និង​ការ​​អាណិត​ហាក់​ដូច​ជា​​ឡើង​ចុះ​ៗ ទៅ​តាម​​ប្រតិទិ​ន​ទៅ​វិញ? តើ​មាន​ប្រភព​​ដ៏​ហូរ​ហៀរ​នៃ​សេចក្តី​អាណិត​អាសូរ ដែល​ជ្រាល​ជ្រៅ​ជាង​អារម្ម​ណ៍​ដ៏​កក់​ក្តៅ​នៅ​ថ្ងៃ​ឈប់​សម្រាក ដែល​កន្ល​ង​ផុតទៅ​តាម​រដូវ​កាល​ឬ​ទេ?

គួរ​ឲ្យ​កត់​សំគាល់​ណាស់ ដែល​នៅ​ក្នុង​ពីរជំ​ពូក​​ដំបូង​នៃ​ព្រះ​គម្ពីរ​លូកា មាន​ការ​លើក​ឡើង​អំពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ចំនួ​ន​៧​ដង។ បទ​គម្ពីរ​នេះ​បាន​ចែង​អំពី​ព្រះ​រាជ​កិច្ច ដែល​ទ្រង់​បាន​ធ្វើ​ក្នុង​ជីវិត​​លោក​យ៉ូហាន បាទីស្ទ តាំង​ពី​ពេល​​​មិន​ទាន់​ចាប់​កំណើត(១:១៥) និង​ក្នុង​ជីវិត​មនុស្ស​មួយ​ចំនួន​ទៀត ដូច​ជា​នា​ងម៉ារា(១:៣៥) អេលី​សាបិត(១:៤១)​ លោក​សាការី(១:៦៧) និ​ង​លោក​ស៊ីម្មាន(២:២៥-២៧)។ ​ជា​ញឹក​ញាប់ យើង​​ហៅ​បទ​គម្ពីរ​ទាំង​នេះ​​ថា “រឿង​បុណ្យ​ណូ​អែល” ដែល​ក្នុង​នោះ មិន​មាន​ការ​បញ្ជាក់ អំពី​មនុស្ស​ដែល​ស្រាប់​តែ​មាន​កា​រ​អ្វី​មួយ​ផុស​ឡើង​ក្នុង​គំនិត ឬ​មាន​អារម្មណ៍​ថា បា​ន​ទទួល​ការ​បណ្តាល​ចិត្ត​ដ៏​ចម្លែក​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ បទគម្ពីរ​ទាំង​នេះ​បាន​បញ្ជាក់​ច្បាស់​ថា ព្រះ​វិញ្ញាណទ្រ​ង់ជា​អ្នក​ដែល​ដឹក​នាំ​លោក​ស៊ីម្មាន​​លោក​សាការី និង​នាង​អេលីសាបិត​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ ហើយ​នាង​ម៉ារា​មាន​គត៌ ដោយ​សារ​ព្រះវិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត។

តើយើង​ស្គាល់​សម្លេង​ព្រះ​វិញ្ញាណ នៅ​ក្នុង​ចំណោម​សម្លេង​ដទៃ​ទៀត​ជា​ច្រើន ដូច​ពួក​គេ​ដែរ​ឬ​ទេ? តើ​យើង​បាន​ដឹង​អំពី​ការ​បណ្តាល​ចិត្ត​របស់​ទ្រង់ ហើយ​មាន​ចិត្ត​អន្ទះ​សារ​ចង់​ស្តាប់​បង្គា​ប់ទ្រង់​ឬ​ទេ? តើ​យើង​នឹង​អនុញ្ញាត​ឲ្យ​ភាព​កក់​ក្តៅ និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ មាន​ភាព​ពោរ​ពេញ​ក្នុង​ចិត្ត​យើង ហើយ​បង្ហូរ​ចេញ​តាម​ដៃ​របស់​យើង​ឬ​ទេ?

សព្វ​ថ្ងៃ​នេះ ព្រះ​វត្ត​មាន និង​អំណា​ចចេ​ស្តានៃព្រះ​​គ្រីស្ទ​បាន​សណ្ឋិត​នៅ​ជា​មួយ​យើង ​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​ជា​វិញ្ញាណ​ដ៏​ពិត និង​អស់​កល្ប នៃ​បុណ្យ​ណូ​អែល ដែល​មាន​រយៈ​ពេល​ពេញ​មួយ​ឆ្នាំៗ។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles