ថ្វាយសិរីល្អ ក្នុងការរស់នៅ និងក្នុងសេចក្តីស្លាប់
ជាញឹកញាប់ យើងហាក់ដូចជាគិតអំពីរបៀប ដែលយើងអាចថ្វាយសិរីល្អព្រះ តាមរយៈជីវិតរបស់យើង ពេលដែលយើងមានសកម្មភាព និងមានកម្លាំង។ ប៉ុន្តែ ខ្ញុំឆ្ងល់ថា តើយើងគួរគិតអំពីរបៀបដែលយើងអាចថ្វាយសិរីល្អដល់ព្រះ តាមរយៈការស្លាប់របស់យើងដែរឬ? បន្ទាប់ពីលោកពេត្រុសបានបដិសេធព្រះយេស៊ូវ បានបីដង(យ៉ូហាន ១៨:១៥-២៧) ព្រះអម្ចាស់ក៏បានប្រទានឱកាស ឲ្យគាត់បញ្ជាក់អំពីសេចក្តីស្រឡាញ់របស់គាត់ឡើងវិញ(២១:១៥-១៧)។ ព្រះយេស៊ូវបានសួរគាត់បីដងថា “ស៊ីម៉ូន កូនយ៉ូណាសអើយ តើស្រឡាញ់ខ្ញុំឬអី?” បន្ទាប់មក ទ្រង់ក៏បានដូរប្រធានបទ ដោយមានបន្ទូលថា “ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅពីក្មេងនៅឡើយ នោះបានក្រវាត់ខ្លួនឯង ទាំងដើរទៅមកតាមតែចិត្ត តែកាលណាចាស់ហើយ នោះអ្នកនឹងសន្ធឹងដៃទៅ ហើយម្នាក់ទៀតនឹងក្រវាត់ឲ្យអ្នកវិញ ទាំងនាំអ្នកទៅឯកន្លែង ដែលអ្នកមិនចង់ទៅផង ទ្រង់មានព្រះបន្ទូល ដូច្នេះ ដើម្បីនឹងបង្ហាញពីបែបយ៉ាងណា ដែលគាត់ត្រូវស្លាប់ ប្រយោជន៍ដើម្បីនឹងលើកដំកើងព្រះ កាលទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏ប្រាប់គាត់ថា ចូរមកតាមខ្ញុំចុះ”(ខ.១៨-១៩)។ ព្រះយេស៊ូវបានប្រាប់លោកពេត្រុសថា អ្នកដទៃនឹងនាំគាត់ទៅកន្លែងដែលគាត់មិនចង់ទៅ ប៉ុន្តែ គាត់នឹងបានថ្វាយសិរីល្អដល់ព្រះ នៅក្នុងការស្លាប់ ដែលជាមធ្យោបាយ ដែលគេមិនចង់ជ្រើសរើសនោះ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “តាមសេចក្តីដែលខ្ញុំ ទន្ទឹងចាំ ហើយសង្ឃឹមអស់ពីចិត្តថា ខ្ញុំមិនត្រូវខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានដំកើងព្រះគ្រីស្ទក្នុងរូបកាយខ្ញុំវិញ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងពេលឥឡូវនេះចុះ…
Read article