មានភាពស្រស់ថ្លា និងចម្រើនឡើង
ក្នុងទំនុកតម្កើង ជំពូក៩២ អ្នកនិពន្ធបានចាប់ផ្តើមបទកំណាព្យនេះ ដោយពាក្យលើកទឹកចិត្តឲ្យសរសើរតម្កើងព្រះថា “នេះជាការល្អហើយ គឺដែលនឹងអរព្រះគុណដល់ព្រះយេហូវ៉ា”។ តើល្អសម្រាប់នរណា? គឺល្អសម្រាប់អ្នកនិងខ្ញុំ។ ការសរសើរតម្កើងព្រះ មានប្រយោជន៍ក្រៃលែង ចំពោះវិញ្ញាណរបស់យើង ព្រោះអាចជួយយើងឲ្យរួចផុតពីការព្រួយបារម្ភក្នុងគំនិត ហើយធ្វើឲ្យការរស់នៅរបស់យើង ពេញដោយការសរសើរតម្កើង នៅក្នុងការអធិស្ឋាន។ ដូចនេះ នេះជាការល្អហើយ ដែលយើងស្វាគមន៍ពេលព្រឹករាល់ថ្ងៃ ដោយច្រៀងបទអរព្រះគុណ ដ្បិតការសរសើរតម្កើងដូចនេះ ធ្វើឲ្យយើងមានសេចក្តីអំណរ។ ការសរសើរតម្កើងនាំយើងចេញពីសេចក្តីងងឹត ហើយជំនួសទុក្ខព្រួយរបស់យើង ដោយបទចម្រៀងដ៏មានអំណរ ចំពោះ “កិច្ចការដែលព្រះ ហស្ថទ្រង់បានធ្វើ”(ខ.៤)។ តើកិច្ចការនោះជាកិច្ចការអ្វី? គឺកិច្ចការដែលទ្រង់កំពុងធ្វើក្នុងជីវិតយើងម្នាក់ៗ! បទគម្ពីរខាងក្រោមនេះ ស្ថិតនៅក្នុងចំណោមបទគម្ពីរប្រៀបប្រដូច ដែលខ្ញុំចូលចិត្តបំផុត : “ឯមនុស្សសុចរិត គេនឹងលូតលាស់ឡើង ដូចជាដើមលម៉ើរ ក៏នឹងធំឡើង ដូចជាដើមតាត្រៅនៅលើភ្នំល្បាណូនដែរ គេត្រូវដាំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា គេដុះដាលឡើងនៅក្នុងទីលានរបស់ព្រះនៃយើងខ្ញុំ កាលណាចាស់ហើយ នោះគេនឹងនៅតែកើតផល គេនឹងមានជ័រជាបរិបូរ ហើយនៅតែខៀវស្រស់”(ខ.១២-១៤)។ បទទំនុកតម្កើងបាននិយាយប្រៀបប្រដូច អំពីសម្រស់ដ៏ខ្ពស់ត្រដែត និងដើមតាត្រៅ នៃកម្លាំងដែលមិនចេះទន់ទោ។ ទាំងនេះសុទ្ធតែជាលក្ខណៈសម្បត្តិរបស់អ្នកដែលត្រូវបាន “ដាំក្នុងដំណាក់នៃព្រះអម្ចាស់”(ខ.១៣)។ ឫសរបស់ពួកគេបានចាក់ចូលទៅក្នុងដីនៃសេចក្តស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ។ តើអ្នកយល់ថា ខ្លួនឯងលែងមានប្រយោជន៍ចំពោះព្រះឬ? ចូរបន្តនៅជាប់ក្នុងព្រះបន្ទូលព្រះ ចាក់ឫសចូល…
Read article