ចូរទម្លាក់សក់របស់អ្នកចុះ
មុនពេលដែលការសុគតនៅលើឈើឆ្កាង នៃព្រះយេស៊ូវ កាន់តែខិតចូលមកដល់ មានស្រ្តីម្នាក់ ឈ្មោះម៉ារា បានចាក់ប្រេងក្រអូបដ៏មានតម្លៃមួយដប ពីលើព្រះបាទទ្រង់។ បន្ទាប់មក នាងមានចិត្តក្លាហានកាន់តែខ្លាំង ដោយយកសក់របស់ខ្លួនជូតព្រះបាទទ្រង់ទៀត(យ៉ូហាន ១២:៣)។ ត្រង់ចំណុចនេះ នាងម៉ារាមិនគ្រាន់តែបានលះបង់របស់ដ៏មានតម្លៃ ដែលអាចជាការប្រាក់សន្សំប្រចាំជីវិតរបស់នាង ប៉ុណ្ណោះទេ តែនាងថែមទាំងបានលះបង់កេរ្តិ៍ឈ្មោះរបស់ខ្លួនទៀតផង។ នៅក្នុងវប្បធម៌មជ្ឈិមបូព៌ា នៅសតវត្សរ៍ទី១ ស្រ្តីដែលគួរឲ្យគោរព មិនដែលទម្លាក់សក់របស់ខ្លួន នៅក្នុងទីសាធារណៈឡើយ។ ប៉ុន្តែ ការថ្វាយបង្គំដ៏ពិតគឺមិនខ្វល់ថា អ្នកដទៃកំពុងគិតយ៉ាងណា ចំពោះយើងឡើយ(២សាំយ៉ូអែល ៦:២១-២២)។ ដើម្បីថ្វាយបង្គំព្រះយេស៊ូវ នាងម៉ារាបានស្ម័គ្រចិត្តឲ្យគេគិតថា នាងបានប្រព្រឹត្តមិនសមរម្យ ឬប្រហែលជាគិតថាខុសសីលធម៌។ ក្នុងចំណោមយើង ប្រហែលជាមានអ្នកខ្លះមានអារម្មណ៍ថា ខ្លួនត្រូវមានភាពល្អឥតខ្ចោះ ពេលទៅព្រះវិហារម្តងៗ ដើម្បីឲ្យគេគិតល្អពីខ្លួន។ តាមន័យធៀបខាងវិញ្ញាណ យើងខិតខំធ្វើឲ្យសក់គ្រប់សរសៃមានរបៀបរៀបរយ ប៉ុន្តែ ព្រះវិហារដែលរឹងមាំ គឺជាកន្លែងដែលយើងអាចទម្លាក់សក់ខាងវិញ្ញាណ គឺមិនមែនខំលាក់បាំងភាពមិនគ្រប់លក្ខណ៍របស់យើង ដោយខំសម្តែងឲ្យគេយល់ថា យើងជាមនុស្សល្អឥតខ្ចោះឡើយ។ ព្រះវិហារគួរតែជាកន្លែង ដែលយើងអាចបង្ហាញភាពកម្សោយរបស់យើង ដើម្បីរកឃើញភាពខ្លាំង ជាជាងខំបិតបាំងកំហុសរបស់ខ្លួន ដើម្បីឲ្យគេយល់ថា ខ្លួនជាមនុស្សខ្លាំងនោះឡើយ។ ការថ្វាយបង្គំមិនរាប់បញ្ចូល ការបង្ហាញអាកប្បកិរិយ៉ា ដើម្បីធ្វើឲ្យអ្នកដទៃគិតថា ខ្លួនគ្មានបញ្ហាអ្វីនោះឡើយ តែការថ្វាយបង្គំ…
Read article