March 13, 2014

You are here:
ការអបអរចំពោះផលផ្លែ

យើង​ងាយ​នឹង​មាន​វិញ្ញាណ​រិះគ​ន់​ ​ចំពោះ​អ្នក​ដទៃ ដែល​មិន​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ តាម​ការ​រំពឹ​ងទុ​ក​របស់​យើង។ យើង​ងាយ​នឹង​រក​មើល​ឃើញ​ចំណុច​សំខាន់​ៗ​ដែល​មាន​បញ្ហា ដែល​ត្រូវ​ការ​ការ​កែត​ម្រូវ តែយើង​ក៏​ចាំបា​ច់ត្រូ​វ​ធ្វើ​ការ​កត់​សំគាល់ ចំពោះកា​រ​អ្វី​ដែល​ត្រឹម​ត្រូវ​ផង​ដែរ។ នៅ​ក្នុង​សំបុត្ររ​បស់សា​វ័ក​ប៉ុល ជា​ញឹក​ញាប់ គាត់​ចាំ​បាច់​ត្រូវ​កែត​ម្រង់​ពួក​ជំនុំ តែ​គាត់​ក៏​អប​អរ​ចំពោះការ​អ្វី​ដែល​មាន​ភាព​ល្អប្រសើរ​ផង​ដែរ។ ឧទាហរណ៍ នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​ផ្ញើរ​ទៅ​កាន់​ពួក​ជំនុំ នៅ​ក្រុង​កូល៉ុស គាត់​បាន​បញ្ជាក់​ថា ដំណឹង​ល្អបា​ន​ចាក់​ឫស​ចូល​ក្នុង​ជីវិត​របស់​អ្នក​ជឿព្រះ នៅ​ក្រុង​នោះ ហើយ​កំពុងបង្កើត​ផល​ផ្លែ(១:៦)។ គាត់​បាន​អប​អរ​ពួក​គេ ដោយ​ថ្វាយ​ការ​អរ​ព្រះ​គុណ​ដល់​ព្រះ ចំពោះ​ការ​រីក​លូត​លាស់​ខាង​វិញ្ញាណ​របស់​ពួក​គេ។ ពួក​គេបា​នស្គាល់​ព្រះ​យេ​ស៊ូវ ហើយ​ពេល​នោះ កំពុង​តយុទ្ធ​ប្រឆាំង​នឹង​ពួក​គ្រូក្លែង​ក្លាយ​(២:៦-៨)។ គាត់​បាន​អរ​ព្រះ​គុណព្រះ​អម្ចាស់ ដោយ​សារ​ពួក​គេ​មានសេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ និង​ជាប់​លាប់ ចំពោះ​ពួក​បរិសុទ្ធ ហើយ​បាន​ធ្វើ​ការ​ផ្គត់​ផ្គង់ ដោយ​ការ​លះ​បង់​ចំពោះ​ពួក​គេ(១:៤)។ សាវ័ក​ប៉ុល​ក៏​បា​នអ​រ​ព្រះគុណ​ព្រះ ចំពោះ​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់​របស់​ពួកជំនុំ នៅ​ក្រុង​កូល៉ុស ដែលបាន​កើត​ចេ​ញ​ពី​សេចក្តី​សង្ឃឹម ដោយ​ដឹង​ការ​ពិត និង​ទទួល​ការ​ធានាថា​ ជីវិ​​តមិ​ន​មែន​មាន​តែ​ក្នុង​លោកិយ​នេះ​ទេ​(១:៥)។ សូម​ឲ្យ​ថ្ងៃ​នេះ យើង​មាន​ឱកាស​សង្កេត​មើល​ប​ង​ប្អូន​រួម​ជំនឿរ​បស់យើ​ង។ យើង​អាច​មាន​ការ​រិះ​គន់ស្ថាបនា​ពួក​គេ ឬ​អបអរ​ចំពោះ​ការ​រី​កលូ​តលា​ស់​ខាង​វិ​ញ្ញាណ​របស់​ពួក​គេ។ សូម​យើង​ចំណាយ​ពេល​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ចំពោះ​ការ​ដែល​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ បាន​ចាក់​ឫស​ចូល​ក្នុង​ជីវិត​ពួក​គេ ហើយ​កំពុង​បង្កើត​ផល​ផ្លៃ។-Marvin Williams

Read article