ភាពអស្ចារ្យនៃវាលរហោស្ថាន
អ្នកនិពន្ធបទទំនុកតម្កើងមានភាពងាយស្រួល នៅក្នុងការសរសើរតម្កើង ខ្លាំងជាងយើង ដោយសារចំណងទាក់ទងជិតស្និទ្ធ ជាមួយពិភពធម្មជាតិ ខ្លាំងជាងយើង។ ស្តេចដាវីឌបានចាប់ផ្តើមមានជីវិតជាអ្នកគង្វាល នៅទីវាល ក្រោយមក បានចំណាយពេលលាក់ខ្លួនជាច្រើនឆ្នាំ នៅក្នុងតំបន់ដែលសម្បូរផ្ទាំងថ្ម នៅនគរអ៊ីស្រាអែល។ ដូចនេះ ជាធម្មតា យើងសង្កេតឃើញបទកំណាព្យជាច្រើនរបស់ទ្រង់ មានការឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យ និងការឲ្យតម្លៃចំពោះពិភពធម្មជាតិ។ ទំនុកតម្កើងជាតំណាងឲ្យពិភពលោក ដែលមានការរួមផ្សំគ្នាតែមួយ ពីផ្នែកនីមួយៗ ដែលត្រូវបានទ្រទ្រង់ ដោយព្រះនៃសេចក្តីស្រឡាញ់។ ការពិពណ៌នាអំពីវាលរហោស្ថាន បានជួយឲ្យយើងដឹងអំពីសោភ័នភាពដ៏អស្ចារ្យនៃព្រះ ដែលយើងមើលមិនឃើញ និងមិនអាចគ្រប់គ្រងបាន។ តើធ្វើដូចម្តេច ឲ្យយើងមិនអាចសរសើរតម្កើងព្រះ ដែលឆ្នៃបង្កើតសត្វកាំប្រម៉ា និងសត្វប្រើស និងដាក់ដើមឈើពណ៌បៃតង់ខ្ចីដ៏ស្រស់បំព្រង នៅតាមចង្កេះភ្នំដែលមានផ្ទាំងថ្មពណ៌ប្រផេះ ហើយបានកែច្នៃទេសភាពនោះ ឲ្យក្លាយជាផ្ទាំងគំនូដ៏វិចិត្រ? ការពិពណ៌នា តាមក្តីស្រម៉ៃរបស់អ្នកនិពន្ធបទទំនុកតម្កើង បានធ្វើឲ្យពិភពលោកមិនអាចទប់សេចក្តីអំណរ ដែលព្រះបានបណ្តាលឡើយ។ គឺដូចដែលមានសេចក្តីចែងថា “ចូរឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរទំលាយច្រៀងដោយអំណរ អើ ចូរច្រៀងសរសើរចុះ”(ទំនុកតម្កើង ៩៨:៤)។ ធម្មជាតិក៏បានចូលរួមសរសើរតម្កើង គឺដូចដែលមានសេចក្តីចែងថា : “ ចូរឲ្យអស់ទាំងទន្លេទះដៃ ហើយឲ្យភ្នំទាំងប៉ុន្មានច្រៀងជាមួយគ្នាដោយអំណរ”(ខ.៨)។ អ្នកនិពន្ធទំនុកតម្កើងបានផ្តល់នូវដំណោះស្រាយដ៏អស្ចារ្យ ចំពោះបញ្ហានៃវប្បធម៌ដែលមិនពូកែសរសើរតម្កើងព្រះ ដោយផ្តល់ឲ្យនូវពាក្យពេចន៍ដ៏ចាំបាច់ សម្រាប់សរសើរតម្កើង។ យើងគ្រាន់តែប្រើពាក្យទាំងនោះ…
Read article