
ជីវប្រវត្តិរបស់អ្នក
ដោយDave Branon
March 20, 2014
ខណៈពេលដែលខ្ញុំកំពុងស្វែងរកវិធីសាស្រ្តដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីបង្រៀនសិស្ស នៅក្នុងមុខវិជ្ជាជំនាញសរសេរកម្រឹតមហាវិទ្យាល័យ អំពីទ្រឹស្តីនៃការសរសេរជីវប្រវត្តិសង្ខេប ខ្ញុំក៏មានយោបលមួយ គឺឲ្យពួកគេសរសេរជីវប្រវត្តិក្នុងរយៈពេល៦សប្តាហ៍។ ពេលខ្ញុំឲ្យពួកគេធ្វើកិច្ចការមួយនេះ អ្នកស្រីអឺនែស ហ៊ែមីងវេយ(Ernest Memingway) ដែលជាអ្នកទទួលជ័យលាភីនៃការប្រកួតភូលីហ្ស័រ(Pulitzer) បានសរសេរជីវប្រវត្តិដ៏កំសត់មួយ ដោយគ្រាន់តែសរសេរពាក្យប៉ុន្មានម៉ាត់ប៉ុណ្ណោះថា “មានលក់ ស្បែកជើងកូនងែតដែលគេមិនទាន់ប្រើ”។ សូមស្រម៉ៃអំពីរឿងកំ សត់មួយ ដែលនៅពីខាងក្រោយពាក្យទាំងដប់ម៉ាត់នេះចុះ។ ពេលដែលខ្ញុំគិតអំពីអត្ថន័យនៃរឿងនេះ ខ្ញុំក៏ចង់ដឹងថា តើក្នុងព្រះគម្ពីរ មានជីវប្រវត្តិសង្ខេបណាមួយ ដែលត្រូវបានគេសរសេរដោយពាក្យតែដប់ម៉ាត់ដូចនេះដែរឬទេ។ ក្រោយមក ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលខ្ញុំ រកឃើញថា នៅក្នុងព្រះគម្ពីរ មានវីរបុរសជាច្រើន ត្រូវបានគេលើកមករៀបរាប់តាមរបៀបនេះផងដែរ។ ឧទាហរណ៍ ព្រះបានមានបន្ទូលថា ដាវីឌគឺជា “អ្នកដែលធ្វើតាមចិត្តទ្រង់គ្រប់ជំពូក”(១សាំយ៉ូ-អែល ១៣:១៤ កិច្ចការ ១៣:២២)។ សាវ័ប៉ុលក៏បានពិពណ៌នាអំពីខ្លួនឯងថា “ប៉ុលខ្ញុំ ជាសាវ័ករបស់ផងព្រះយេស៊ូវគ្រីស្ទ”(អេភេសូ ១:១)។ ម្យ៉ាងទៀត គាត់ក៏បានបកស្រាយអំពីលោកធីម៉ូ-ថេថា “អ្នកធីម៉ូថេ ជាកូនពិតក្នុងសេចក្តីជំនឿ”(១ធីម៉ូថេ ១:២)។ ហើយក៏សូមពិចារណ៍អំពីពាក្យពិពណ៌នាអំពីនាងម៉ារាថា “នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១”(ម៉ាថាយ ១:២៣) និងអំពីព្រះយេស៊ូវថា “ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា”(យ៉ូហាន ១:១៤)។ ពេលយើងបានដឹងថាមានការបកស្រាយអំពីមនុស្សនៃសេចក្តីជំនឿ ដោយប្រើពាក្យដ៏ខ្លីដូចនេះ យើងគួរតែឆ្ងល់ផងដែរថា បើគេពិពណ៌នាអំពីខ្ញុំ ដោយប្រើពាក្យប្រហែលដប់ម៉ាត់ តើគេនឹងនិយាយថាដូចម្តេចខ្លះ? តើគេនឹងនិយាយពាក្យវិជ្ជមាន ឬពាក្យអវិជ្ជមានអំពីខ្ញុំ? តើគេនឹងនិយាយថាខ្ញុំ “ជាមនុស្សដែលគេពិបាកស្រឡាញ់” ឬ “ជាពន្លឺដ៏ចែងចាំងរបស់ព្រះអម្ចាស់”? តើជីវប្រវត្តិរបស់អ្នកនឹងចែងថាដូចម្តេចខ្លះ?- Dave Branon
បទគម្ពីរប្រចាំថ្ងៃ
“ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា។ - យ៉ូហាន ១:១៤។