March 21, 2014

You are here:
ជីវប្រវត្តិរបស់អ្នក

ខណៈ​ពេល​ដែល​ខ្ញុំកំ​ពុង​ស្វែង​រ​ក​វិធី​សាស្រ្តដ៏​គួ​រ​ឲ្យចា​ប់អា​រម្មណ៍ ដើម្បី​បង្រៀន​សិស្ស នៅ​ក្នុ​ង​មុខ​វិជ្ជា​ជំនាញ​សរសេរ​កម្រឹត​ម​ហា​វិទ្យាល័យ អំពី​ទ្រឹស្តី​នៃកា​រស​រសេ​រ​ជីវ​ប្រវត្តិ​សង្ខេប ខ្ញុំ​ក៏​មាន​យោបល​មួយ គឺ​ឲ្យពួ​ក​គេ​សរសេរ​​ជីវ​ប្រវត្តិ​ក្នុង​រយៈពេ​ល៦​ស​ប្តាហ៍។ ពេល​ខ្ញុំ​ឲ្យពួ​ក​គេ​ធ្វើ​កិច្ចការ​មួយ​នេះ អ្នក​ស្រី​អឺនែស ហ៊ែមីង​វេយ(Ernest Memingway) ដែល​ជា​អ្នក​ទទួល​ជ័យ​លាភី​នៃកា​រប្រ​កួត​ភូលីហ្ស័រ(Pulitzer) បាន​សរសេរ​ជីវ​ប្រវត្តិ​ដ៏​កំសត់​មួយ ដោយ​គ្រាន់​តែ​សរសេ​រ​ពាក្យ​ប៉ុន្មា​នម៉ា​ត់​ប៉ុណ្ណោះ​​ថា “មានល​ក់ ស្បែក​ជើង​កូន​ងែត​ដែល​គេ​មិន​ទាន់​ប្រើ​​”។ សូម​ស្រម៉ៃ​អំពី​រឿង​កំ សត់​មួយ​ ដែល​នៅពី​ខា​ងក្រោ​យ​ពាក្យ​ទាំង​ដប់​ម៉ាត់​នេះ​ចុះ។ ពេល​ដែល​ខ្ញុំ​គិត​អំពី​​អត្ថន័យ​នៃ​រឿង​នេះ ខ្ញុំ​​ក៏ច​ង់ដឹ​ង​ថា​ តើ​ក្នុង​ព្រះគម្ពីរ មាន​ជីវ​ប្រវត្តិ​សង្ខេប​ណាមួ​យ ដែល​ត្រូវ​បាន​គេ​សរសេរ​ដោយ​ពាក្យ​តែដ​ប់ម៉ា​ត់ដូ​ច​នេះដែ​រ​ឬទេ។ ក្រោយ​មក ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​ពេលខ្ញុំ​ រក​ឃើញ​ថា នៅ​ក្នុង​ព្រះគ​ម្ពីរ មាន​វីរបុរ​ស​ជា​ច្រើន ត្រូវ​បាន​គេ​លើក​មក​រៀប​រាប់​តាម​របៀប​នេះ​ផង​ដែរ​។ ឧទាហរណ៍ ព្រះ​បាន​មាន​បន្ទូល​ថា ដាវីឌ​គឺ​ជា “​អ្ន​កដែ​លធ្វើ​​​តាម​​ចិត្ត​ទ្រង់​គ្រប់​ជំពូក”(១សាំយ៉ូ-អែល ១៣:១៤ កិច្ចការ ១៣:២២)។ សាវ័​ប៉ុ​ល​ក៏បា​នពិ​ពណ៌នាអំ​ពី​ខ្លួន​ឯង​ថា “​ប៉ុល​ខ្ញុំ ជា​សាវ័ក​របស់​ផង​ព្រះយេស៊ូវគ្រីស្ទ”(អេភេសូ ១:១)។ ម្យ៉ាង​ទៀត គាត់​ក៏​បាន​បក​ស្រាយ​អំពី​លោក​ធីម៉ូ-ថេ​ថា “​អ្នក​ធីម៉ូថេ ជា​កូន​ពិត​ក្នុង​សេចក្តី​ជំនឿ”(១ធីម៉ូថេ ១:២)។ ហើយ​ក៏សូ​ម​ពិចារណ៍​អំពី​ពា​ក្យ​ពិពណ៌នាអំ​ពីនា​ង​ម៉ារា​ថា “នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១”(ម៉ាថាយ ១:២៣) និងអំពីព្រះយេស៊ូវថា “​ព្រះបន្ទូលក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅជា​មួយ​នឹង​យើង​រាល់​គ្នា”(យ៉ូហាន ១:១៤)។ ពេល​យើង​បាន​ដឹង​ថាមា​នកា​រ​បក​ស្រាយអំ​ពីម​នុស្ស​នៃ​សេចក្តី​ជំនឿ ដោយ​ប្រើពា​ក្យ​ដ៏​ខ្លី​ដូច​នេះ…

Read article