“យកខ្លួនឯងជាទីមួយ”
មានពេលមួយ បុរសម្នាក់បានសួរខ្ញុំថា “តើអ្នកមានបញ្ហាអ្វីដែលធំបំផុត?” ខ្ញុំក៏បានឆ្លើយថា “ខ្ញុំមើលឃើញបញ្ហាធំបំផុតរបស់ខ្ញុំ នៅក្នុងកញ្ចក់ឆ្លុះមុខ ជារៀងរាល់ថ្ងៃ”។ គឺខ្ញុំកំពុងនិយាយសំដៅទៅលើ សេចក្តីប៉ងប្រាថ្នា ដែល “យកខ្លូនឯងជាទីមួយ” ដែលកំពុងរង់ចាំឆ្មក់ នៅក្នុងចិត្តខ្ញុំ។ បទគម្ពីរយ៉ាកុប ៤:១ បានចែងថា “ឯសេចក្តីទាស់ទែង និងសេចក្តីឈ្លោះប្រកែក ក្នុងពួកអ្នករាល់គ្នា នោះមកពីណា តើមិនមែនមកពីសេចក្តីសំរើប ដែលច្បាំងក្នុងអវយវៈរបស់អ្នករាល់គ្នាទេអី?” ពាក្យ “សេចក្តីសំរើប” គឺសំដៅទៅលើសេចក្តីប៉ងប្រាថ្នាអាត្មានិយម។ ហេតុនេះហើយបានជា ក្នុងបទគម្ពីរយ៉ាកុប ១:១៤ យើងបានទទួលការ បង្រៀនថា “តែដែលគ្រប់គ្នាកើតមានសេចក្តីល្បួង នោះគឺដោយសារតែសេចក្តីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ”។ លោកយ៉ាកុបបានដាស់តឿនយើងថា សេចក្តីប៉ងប្រាថ្នា ដែល “យកខ្លួនឯងជាទីមួយ” នឹងបំផ្លាញចំណងមិត្តភាពដែលយើងមានជាមួយព្រះ(៤:៤) ហើយនាំឲ្យមានការបែកបាក់គ្នា សង្រ្គាម និងជម្លោះ(ខ.១-២)។ ដូចនេះ ព្រះសព្វព្រះទ័យឲ្យយើងឈប់មានគំនិត “យកខ្លួនឯងជាទីមួយ”។ តើដោយរបៀបណា? ទីមួយ គឺដោយ “ចុះចូលព្រះ”(៤:៧)។ យើងចាំបាច់ត្រូវដាក់ខ្លួនឯងឲ្យត្រូវលេខរៀង ព្រោះព្រះទ្រង់ជាព្រះ ហើយយើងត្រូវយកទ្រង់ជាទីមួយ។ ទីពីរ ដោយ “ចូលទៅជិតទ្រង់”(ខ.៨)។ ចូរបំបាត់សេចក្តីប៉ងប្រាថ្នា…
Read article