ពេលដ៏ល្អ
មានរូបភាពមួយត្រូវបានថតទុក ហើយមានពេលវេលាដ៏ល្អមួយ ត្រូវបាកថតទុក នៅក្នុងពេលដ៏អស់កល្បជានិច្ច។ ពន្លឺថ្ងៃរៀបលិចនៅរដូវក្តៅ បានចែងចាំងទឹករលក ធ្វើឲ្យទឹកនោះមានលក្ខណៈដូចទឹកមាស ដែលកំពុងរសាត់បោកច្រាំង។ បើសិនជាមិត្តភ័ក្ររបស់ខ្ញុំ មិនបានយកកាំមីរ៉ារបស់គាត់ទៅជាមួយ នៅពេលនោះទេ ទឹករលកនោះមុខជារសាត់បោកច្រាំង ដោយគ្មាននរណាថតរូបវាទុកឡើយ គឺមិនខុសពីទឹករលកជាច្រើនទៀត ដែលបក់មក ហើយក៏បាត់ទៅវិញ ដោយមានតែព្រះប៉ុណ្ណោះ ដែលបានទតឃើញ។ តើមាននរណាអាចដឹងថា មានទឹករលកប៉ុន្មាន ដែលបានរសាត់បោកច្រាំង នៅបឹងមីឈីហ្គិន? ប៉ុន្តែ ទឹករលក នីមួយៗសុទ្ធតែមានភាពពិសេស។ ព្រះទ្រង់បានប្រទានពរឲ្យ វត្ថុក្នុងលោកិយមានសោភ័នភាពស្រស់បំព្រង គឺដូចដែលយើងឃើញមាននៅក្នុងទឹករលកនីមួយៗ។ ទ្រង់បានប្រើទឹក និងខ្យល់ ដើម្បីបង្កើតជាស្នាដៃសិល្បៈដ៏អស្ចារ្យ។ ទ្រង់មានអំណរ ចំពោះផ្ទាំងទស្សនីយភាព នៅលើផ្ទៃមេឃ និងនៅលើដី និងនៅក្នុងសមុទ្រ។ ប៉ុន្តែ យើងនៅតែមិនអាចមើលឃើញ ភាគច្រើននៃសម្រស់របស់ផែនដីនេះ ពោលគឺមានតែព្រះទេ ដែលបានទតឃើញ។ មនុស្សគឺជារូបភាពលម្អមួយទៀត ដែលព្រះបានប្រើដើម្បីបង្ហាញសិរីល្អរបស់ទ្រង់។ ដីគឺជាវត្ថុដ៏សាមញ្ញ ដែលព្រះបានប្រើ ដើម្បីបង្កើតយើងមកជាមនុស្ស(លោកុប្បត្តិ ២:៧)។ ប៉ុន្តែ ទ្រង់បានបន្ថែមគ្រឿងផ្សំដ៏អស្ចារ្យមួយ គឺខ្យល់ដង្ហើមរបស់ទ្រង់(ខ.៧)។ ជីវិតរបស់យើងមានរយៈពេលខ្លី ហើយមានមនុស្សតិចណាស់ដែលបានឃើញ គឺមិនខុសពីទឹករលក នៅក្នុងសមុទ្រ និងផ្កានៅទីវាលឡើយ(អេសាយ…
Read article