ចូរទុកចិត្តខ្ញុំ
ពេលមីង និងពូរបស់ខ្ញុំបាននាំខ្ញុំទៅបឹងមីឈីហ្គិន(Michigan) ខ្ញុំគ្រាន់តែជាក្មេងស្រីដ៏តូចម្នាក់ប៉ុណ្ណោះ។ ពេលដែលបងប្អូនជីដូនមួយរបស់ខ្ញុំមួយចំនួន បានចូលជ្រៅទៅក្នុងទឹករលក ដោយមិនខ្លាចគ្រោះថ្នាក់ ខ្ញុំកំពុងតែលេងនៅក្បែរមាត់ច្រាំង។ បន្ទាប់មកពូនម(Norm) ក៏បានសួរខ្ញុំថា “តើក្មួយចេះហែលទឹកទេ?” ខ្ញុំក៏ឆ្លើយថា “ក្មួយមិនចេះទេ”។ គាត់ក៏ប្រាប់ថា “កុំភ័យអី ពូនឹងនាំក្មួយទៅក្នុងទឹក”។ ខ្ញុំក៏បដិសេធថា “តែទឹកជ្រៅណាស់”។ គាត់ក៏បានផ្តល់ការធានាថា “សូមគ្រាន់តែតោងពូឲ្យជាប់ទៅបានហើយ។ តើក្មួយទុកចិត្តពូទេ?” បន្ទាប់មក ខ្ញុំក៏បានកាន់ដៃគាត់ ហើយយើងក៏ចាប់ផ្តើមដើរឆ្ពោះទៅរកទឹកបឹងនោះ។ ពេលជើងរបស់ខ្ញុំបានផុតពីបាតបឹងហើយ ពូនមក៏បានពរខ្ញុំឡើង ហើយនិយាយបញ្ជាក់ថា “ពូចាប់ក្មួយជាប់ហើយ ពូចាប់ក្មួយជាប់ហើយ”។ បន្ទាប់មក គាត់ប្រាប់ខ្ញុំថា “មិនអីទេ ចូរក្មួយដាក់ជើងចុះក្រោម។ ក្មួយអាចឈរនៅកន្លែងនេះបានហើយ”។ ខ្ញុំមានការភ័យខ្លាច ព្រោះខ្ញុំនៅតែយល់ថា ខ្លួនឯងកំពុងនៅក្នុងទឹកជ្រៅ តែខ្ញុំបានទុកចិត្តគាត់ ហើយខ្ញុំក៏អសប្បាយ ពេលបានដឹងថា ខ្ញុំកំពុងឈរនៅលើដីខ្សាច់បាតបឹង។ តើអ្នកធ្លាប់ស្ថិតនៅក្នុងភាពអសង្ឃឹមយ៉ាងខ្លាំង ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ហាក់ដូចជាកំពុងលិចចូលទៅក្នុងទឹកជ្រៅឬទេ? ការលំបាកនៅក្នុងជីវិត អាចធ្វើឲ្យយើងមានអារម្មណ៍ថា កំពុងទទួលរងការគៀបសង្កត់។ ព្រះមិនបានសន្យាថា យើងនឹងបានគេចផុតពីសមុទ្រនៃជីវិតដែលរំជួលនោះឡើយ តែទ្រង់បានសន្យាថា “អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ”(ហេព្រើ ១៣:៥)។ យើងអាចជឿជាក់ថា ព្រះដ៏ស្មោះត្រង់របស់យើងនឹងរង់ចាំជួយយើងជានិច្ច ពេលយើងមានទុកលំបាក។…
Read article