តើយើងមើលឃើញនរណា?
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកម្មវិធីទូរទ-ស្សន៍ រូបថតដោយមិនដឹងខ្លួន របស់លោកអាលែន ហ្វុន(Allen Funt) បានផ្តល់ការកម្សាន្តសប្បាយដល់ទស្សនិកជន ដោយប្រើកាំមីរ៉ាបង្កប់ ដើម្បីផ្តិតយករូបភាពកំប្លែងៗ ដែលកើតមានពេលមនុស្សទូទៅមានប្រតិកម្មឆ្លើយតប ចំពោះស្ថានភាពដែលកើតឡើងដោយមិនដឹងខ្លួន។ កូនរបស់គាត់ គឺលោកភីធ័រ(Peter)បានបកស្រាយអំពីវិធីសាស្រ្តរបស់ពួកគេថា “យើងជឿថា មនុស្សមានភាពអស្ចារ្យ ហើយយើងបានចេញទៅថតរូបភាព ដើម្បីបញ្ជាក់ថា ពួកគេពិតជាអស្ចារ្យមែន”។ នៅក្នុងកម្មវិធីដែលស្រដៀងគ្នាដទៃទៀត លោកភីធ័រយល់ថា “មនុស្សមានភាពល្ងីល្ងើ ហើយយើងនឹងស្វែងរកវិធីបង្ហាញថា ពួកគេពិតជាល្ងីល្ងើមែន”។ ការអត្ថាធិប្បាយរបស់គាត់ បានបង្អុលបង្ហាញថា ដែលយើងមានទស្សនៈយ៉ាងណាចំពោះអ្នកដទៃ នោះយើងក៏នឹងប្រព្រឹត្តចំពោះគេយ៉ាងនេះដែរ។ ប្រជាជននៅក្រុងយេរីខូ មានការរវាតចិត្ត ពេលព្រះយេស៊ូវយាងចូលក្នុងផ្ទះរបស់លោកសាខេ ដែលជាអ្នកយកពន្ធ។ “កាលមនុស្សទាំងអស់បានឃើញដូច្នោះ នោះគេរទូរទាំថា លោកបានចូលទៅស្នាក់នៅ ក្នុងផ្ទះរបស់មនុស្សមានបាប” (លូកា ១៩:៧)។ ប៉ុន្តែ ពេលលោកសាខេមានការប្រែចិត្ត ដ៏ស៊ីជម្រៅ(ខ.៨) ព្រះយេស៊ូវមានមានបន្ទូលប្រាប់គាត់ថា “ថ្ងៃនេះ សេចក្តីសង្គ្រោះបានមកដល់ផ្ទះនេះហើយ… ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់”(ខ.៩-១០)។ មិត្តភ័ក្ររបស់ខ្ញុំ គឺលោកបប់ ហ៊នន័រ(Bob Horner) បានប្រាប់ខ្ញុំថា “ពេលយើងយល់ថា អ្នកដទៃគឺជាមនុស្សចោលម្សៀត នោះយើងក៏ប្រព្រឹត្តចំពោះពួកគេ ដោយការមើលងាយ។…
Read article