តើយើងមើលឃើញនរណា?

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំម​កហើយ ដែល​កម្ម​វិធី​ទូរ​ទ-ស្សន៍ រូប​ថត​ដោយ​មិន​ដឹង​ខ្លួន របស់​លោក​អាលែន ហ្វុន​(Allen Funt) បាន​ផ្តល់​ការ​កម្សាន្ត​សប្បាយដ​ល់ទ​ស្សនិក​ជន ដោយ​ប្រើ​កាំមី​រ៉ាប​ង្កប់ ដើម្បី​ផ្តិត​យក​រូប​ភាព​កំប្លែង​ៗ ដែល​កើត​មាន​ពេល​មនុស្ស​ទូទៅមា​ន​ប្រតិ​កម្ម​ឆ្លើយ​តប ចំពោះ​ស្ថាន​ភាព​ដែល​កើត​ឡើង​ដោយ​មិន​ដឹងខ្លួ​ន។ កូន​របស់គា​ត់ គឺ​លោក​ភីធ័រ(Peter)បាន​បក​ស្រាយអំ​ពីវិ​ធី​សាស្រ្ត​របស់​ពួក​គេថា​ “យើង​ជឿ​ថា មនុស្ស​មាន​ភាព​អស្ចារ្យ ហើយ​យើង​បាន​ចេញ​ទៅ​ថត​រូប​ភាព ដើម្បីបញ្ជា​ក់​ថា ពួក​គេ​ពិត​ជា​អស្ចារ្យ​មែន”។ នៅ​ក្នុង​កម្ម​វិធី​ដែល​ស្រដៀង​គ្នា​ដទៃ​ទៀត លោក​ភីធ័រ​យល់​ថា “មនុស្ស​មាន​ភាព​ល្ងីល្ងើ ហើយ​យើង​នឹង​ស្វែង​រក​វិធី​បង្ហាញ​ថា ពួក​គេពិ​ត​ជា​ល្ងីល្ងើ​មែន”។ ការ​អត្ថា​ធិប្បាយ​របស់​គាត់ បាន​បង្អុល​បង្ហាញ​ថា ដែល​យើង​មាន​ទស្សនៈ​យ៉ាង​ណាចំ​ពោះអ្ន​ក​ដទៃ នោះ​យើ​ង​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​គេ​​យ៉ាង​នេះ​ដែរ។

ប្រជា​ជន​នៅក្រុ​ងយេ​រីខូ មាន​ការ​រវាត​ចិត្ត ពេល​ព្រះ​យេស៊ូវ​យាង​ចូល​ក្នុ​ងផ្ទះ​រប​ស់លោ​ក​សាខេ ដែល​ជា​អ្នក​យក​ពន្ធ។ “កាល​មនុស្ស​ទាំង​អស់​បាន​ឃើញ​ដូច្នោះ នោះ​គេ​រទូរទាំ​ថា លោក​បាន​ចូល​ទៅ​ស្នាក់​នៅ ក្នុង​ផ្ទះ​របស់​មនុស្ស​មាន​បាប” (លូកា ១៩:៧)។ ប៉ុន្តែ ពេលលោកសាខេមានការប្រែចិត្ត ដ៏ស៊ីជម្រៅ(ខ.៨) ព្រះយេស៊ូវមានមានបន្ទូលប្រាប់គាត់ថា “ថ្ងៃ​នេះ សេចក្តី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ… ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់បង់”(ខ.៩-១០)។

មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំ គឺ​លោក​បប់ ហ៊នន័រ(Bob Horner) បាន​ប្រាប់​ខ្ញុំ​ថា “ពេល​យើង​យល់​ថា អ្នក​ដទៃ​គឺ​ជា​មនុស្ស​ចោល​ម្សៀត នោះ​យើង​ក៏​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដោយ​ការ​មើល​ងាយ។ ពេល​យើង​យល់​ថា ពួក​គេ​ជា​មនុស្ស​បាត់​បង់ នោះ​យើង​ក៏​ប្រព្រឹត្ត​ចំពោះ​គេ ដោយ​ការ​អាណិត​អាសូរ”។ ព្រះ​យេស៊ូវ​មិន​​បាន​ទត​ឃើញ​ថា មាន​មនុស្ស​ចោល​ម្សៀត​ឡើយ តែ​ទ្រង់​ទត​ឃើញ​តែម​នុស្ស​បាត់​បង់ ដែល​ទ្រង់​ស្រឡាញ់​ប៉ុណ្ណោះ។ ពេល​យើង​មើល​ទៅអ្ន​កដ​ទៃ តើ​យើង​យល់​ថា ពួក​គេ​ជាម​នុស្ស​អ្វី?-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles