តើខ្ញុំអាចទុកចិត្តអ្នកបានទេ?
យោងតាមអ្នកជំនាញខាងការសំគាល់មើលការ កុហក់ បានឲ្យដឹងថា “តាមធម្មតា មនុស្សយើងមានទំនោទៅរកការទុកចិត្តអ្នកដទៃ”។ ទោះជាយ៉ាងណាក៏ដោយ មនុស្សម្នាក់ៗមិនសុទ្ធតែអាចឲ្យយើងទុកចិត្តបានជានិច្ចឡើយ។ សញ្ញាដែលបង្ហាញថា នរណាម្នាក់អាចកំពុងតែនិយាយកុហក់ មានដូចជា ការរសាប់រសល់ ការមិនហ៊ានមើលចំភ្នែកយើង និងការនិយាយឈប់ៗ ដែលគួរឲ្យកត់សំគាល់។ ទោះបីជាមានតម្រុយទាំងនេះក៏ដោយ ក៏អ្នកជំនាញនៅតែដាស់តឿនយើងថា ការមើលឲ្យដឹងច្បាស់ថា មនុស្សម្នាក់ជាមនុស្សបោកប្រាស់ ឬជាមនុស្សស្មោះត្រង់ គឺមិនមែនជាការងាយស្រួលប៉ុន្មានទេ។ លោកយ៉ូស្វេត្រូវការដឹងថា តើគាត់អាចទុកចិត្តពួកសាសន៍គីបៀនបានឬទេ។ ពេលដែលសាសន៍នេះបានដឹងថា ព្រះសព្វព្រះទ័យឲ្យលោកយ៉ូស្វេបំផ្លាញនគរ ដែលនៅ ជិតខាង(យ៉ូស្វេ ៩:២៤) ពួកគេក៏បានក្លែងខ្លួនជាសាសន៍ដែលមកពីស្រុកឆ្ងាយ។ ពួកគេបានធ្វើដំណើរមក ដោយសំលៀកបំពាក់កណ្តាច និងស្បែកជើងកញ្ចាស់ៗ ដោយអះអាងថា “សំលៀកបំពាក់ និងស្បែកជើងយើងខ្ញុំនេះសោត ក៏ទៅជាចាស់អស់ ដោយព្រោះផ្លូវឆ្ងាយទាំងម៉្លេះ”(ខ.១៣)។ ពួកសាសន៍អ៊ីស្រាអែលក៏មានការសង្ស័យ(ខ.៧) តែពួកគេ“មិនបានទួលសួរព្រះអម្ចាស់ឡើយ”(ខ.១៣) ហើយលោកយ៉ូស្វេក៏បានចងស្ពានមេត្រី ជាមួយពួកមនុស្សបោកប្រាស់ទាំងនោះ ដោយខ្វះការពិចារណា។ មានមនុស្សជាច្រើនចង់បានទំនុកចិត្តពីយើង ដែលអ្នកទាំងនោះមានដូចជា : អ្នកលក់ដូរ ទីប្រឹក្សាហិរញ្ញវត្ថុ ឬសមាជិកគ្រួសារដែលមិនសូវស្និទ្ធស្នាលនឹងយើង។ បើយើងឆ្ងល់ថា “តើខ្ញុំអាចទុកចិត្តអ្នកនោះទេ?” នោះយើងមិនគួរឆាប់ធ្វើការសម្រេចចិត្ត ដោយផ្អែកទៅលើអ្វីដែលហាក់ដូចជាមានភាពត្រឹមត្រូវ ចំពោះយើងឡើយ។ យកល្អ យើងត្រូវស្វែងរកការប្រឹក្សាពី ព្រះបន្ទូលព្រះ(ទំនុកតម្កើង…
Read article