April 7, 2014

You are here:
តើខ្ញុំចូលចិត្តជួយគេច្រើនពេកឬ?

តើ មនុស្ស​យើង អាច​ចូល​ចិត្ត​ជួយ​គេ​ច្រើន​​ពេ​ក​​ឬ​​? តើ​ការ​ដែល​យើង​ចូល​ចិត្ត​ជួយ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​កាន់​តែ​ពិបាក​រស់​នៅ​មែន​ទេ? ពិត​មែន​ហើយ បើសិ​ន​ជា​ការ​ចូល​ចិត្ត​ជួយ​ច្រើន​ពេក ក្លាយ​ជា​ការ​រំខាន ការ​ឈ្លាន​ពាន ឬ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ធុញ​ថប់ ឬ​មួយ​ត្រួត​ត្រាអ្ន​កដ​ទៃ ឬ​គ្រប់​គ្រង​គេ​ឯងនោះ។ បើ​យើង​ជួយ​អ្នក​ដទៃ ដោយ​សារ​យើង​មាន​ចិត្ត​ថប់​បារម្ភ ​នោះមាន​ន័យ​ថា យើង​កំពុង​តែ​ព្យាយា​ម​ជួយ​ខ្លួន​ឯងទេ។ ដូចនេះ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ដឹង​ថា បំណង​ចិត្ត ​និង​ការ​បម្រើរ​បស់​យើង ពិត​ជា​និមិត្ត​រូប​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់​ដ៏​ឥត​លក្ខ​ខណ្ឌ​របស់​ព្រះ​មែន? តើ​ធ្វើ​ដូច​ម្តេច ​ឲ្យយើ​ង​អាច​ស្រឡាញ់​អ្នក​ដទៃ​ដោយ​បំណង​ចិត្ត​ដ៏​ប​រិសុទ្ធ?​(សុភាសិត ១៦:២ ២១:២ និង ១កូរិនថូស ៤:៥)។ ពេល​យើង​អធិស្ឋាន យើង​អាច​ទូល​សូម​ព្រះអម្ចាស់ ឲ្យ​បើក​បង្ហាញ​​ឲ្យយើ​ង​ដឹង ថា​តើ​យើង​កំពុង​តែ​ធ្វើ​ឲ្យ​គេ​ឈឺ​ចាប់ ឬ​ជំពប់​ដួ​ល​ឬ​ទេ(ទំនុកតម្កើង ១៣៩:២៣-២៤)។ យើង​អាច​ទូល​សូម​ឲ្យ​ព្រះ​អម្ចាស់​ជួយ​យើង ​ដើម្បី​ឲ្យ​យើង​អាច​បង្ហាញ​​សេ​ចក្តី​​ស្រឡាញ់ ដែល​​តែ​ង​​តែ​​អ​ត់ធ្ម​ត់ ហើយ​​ក៏​​សប្បុរស …​ មិន​​ចេះ​​ឈ្នានី​ស មិន​​ចេះ​​អួ​ត​ខ្លួន ក៏​​មិន​​ដែល​​មា​ន​​ចិត្ត​ធំ​ផង មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរ​សម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស(១កូរិនថូស ១៣:៤-៥)។ កាល​ប្រឹង​ប្រែង​ជួយ​អ្ន​កដ​ទៃ ជា​ពិសេស​មនុស្ស​ដែល​យើង​ស្រឡាញ់ជា​ង​គេ​ គឺ​មិន​អាច​ឲ្យយើង​ជៀស​ផុត​ទាំង​ស្រុង ពី​ការ​ថប់​បារម្ភ​ឡើយ។ ប៉ុន្តែ ដោយ​សារ​ព្រះ​គុណ​ព្រះ យើងអា​ច​ចាប់​ផ្តើម​ស្រឡាញ់…

Read article