អំណាចនៃការឆ្លើយតប ដោយសុភាព
មានពេលមួយ រថយន្តរបស់ខ្ញុំបានខូច នៅផ្លូវក្រោមដី អំឡុងម៉ោងដ៏មមាញឹក នៅទីប្រជុំជននៃទីក្រុងបូស្តុន។ អ្នកបើកបរផ្សេងទៀត បានបង្ហាញអារម្មណ៍ធុញទ្រាន់ ពេលពួកគេកំពុងព្យាយាមបើកវ៉ាខ្ញុំ។ មិនយូរប៉ុន្មាន រថយន្តរបស់ខ្ញុំត្រូវបានសណ្តោង ទៅកាន់ស្ថានីយមួយកន្លែង ដើម្បីជួសជុល។ ក្រោយមក វាក៏ខូចម្តងទៀត ធ្វើឲ្យខ្ញុំត្រូវជាប់គាំងដំណើរ នៅតាមផ្លូវកាត់តាមព្រំប្រទល់រដ្ឋនៅម៉ោង២រំលងអាធ្រាត។ ដូចនេះ ខ្ញុំក៏យកវាទៅយាន្តដ្ឋានម្តងទៀត។ គួរឲ្យស្តាយណាស់ មានរថយន្តចតនៅយាន្តដ្ឋាន ច្រើនជាងមុនពីរដង ក្នុងអំឡុងពេលប្រកួតកីឡាវាយកូនបាល់ រេតសក់(Red Sox)។ ពេលចេញពីធ្វើការ នៅថ្ងៃបន្ទាប់ ខ្ញុំក៏បានទៅយកឡាន។ តែពេលទៅដល់ មានរថយន្ត៣០គ្រឿង កំពុងចតជុំវិញវា! អាចនិយាយបានថា ខ្ញុំមិនមានលក្ខណៈដូចព្រះគ្រីស្ទទេ នៅក្នុងការមានប្រតិកម្មតបជាដំបូង ចំពោះស្ថានភាពបែបនេះ។ ពោលគឺខ្ញុំបានស្រែកឡូឡា ច្រងេងច្រងាង ហើយក្រោយមក ទើបខ្ញុំដឹងខ្លួនថា អាកប្បកិរិយ៉ាបែបនេះ គ្រាន់តែបានធ្វើឲ្យពួកគេកាន់តែគ្មានចិត្តចង់ជួយជួសជុលរថយន្តរបស់ខ្ញុំ ពេលជិតដល់ម៉ោងបិទយាន្តដ្ឋានប៉ុណ្ណោះ ដូច្នេះហើយ ខ្ញុំសម្រេចចិត្តឈប់ឡូឡា។ ខ្ញុំក៏បានអង្រួនទ្វារកញ្ចក់របស់យាន្តដ្ឋាន ដើម្បីឲ្យពួកគេបើកទ្វារ។ ខ្ញុំរឹតតែខឹងថែមទៀត ពេលឃើញពួកកម្មករសើចចម្អកឲ្យខ្ញុំ។ ខ្ញុំស្ទើរតែឈានជើងចេញមិនរួច ពេលដឹងថា ខ្លួនមានលក្ខណៈខុសពីព្រះគ្រីស្ទខ្លាំងប៉ុណ្ណា។ ខ្ញុំក៏គោះទ្វារកញ្ចក់នោះ ហើយនិយាយត្រង់ៗ ទៅកាន់បុគ្គលិកនៅខាងក្នុងថា “ខ្ញុំសុំទោស”។ ពួកគេមានការភ្ញាក់ផ្អើល!…
Read article