ទា្វរបើកចំហរ
មានទស្សនៈវិទូជនជាតិដាណឺម៉ាកម្នាក់ ឈ្មោះសូ រ៉ែន ឃតគីហ្កាត(Soren Kierkegaard ឆ្នាំ១៨១៣-១៨៥៥) បានសរសេរថា “បើខ្ញុំត្រូវប្រាថ្នាចង់បានអ្វីមួយ នោះខ្ញុំមិនគួរប្រាថ្នាចង់បានទ្រព្យសម្បត្តិ និងអំណាចឡើយ តែត្រូវប្រាថ្នាចង់បានភ្នែកមួយគូ ដែលនៅក្មេង និងឆេះឆួលជារហូត ដើម្បីមើលឃើញការអ្វីដែលអាចធ្វើទៅរួច។ សាវ័កប៉ុលបានមើលឃើញឱកាស ដែលអាចធ្វើការងារបម្រើព្រះដ៏អស្ចារ្យជាច្រើន នៅក្នុងស្ថានភាពនៃជីវិតរបស់គាត់។ ពេលព្រះបើកទ្វាចំហរ គាត់បានឆក់ឱកាសដើម្បីធ្វើបន្ទាល់ពីព្រះគ្រីស្ទ។ ពេលគេចាប់ខ្លួនគាត់ នៅក្រុងយេរូសាឡឹម ហើយបញ្ជូនគាត់ឲ្យទៅឈរនៅ ចំពោះលោកអភិបាលភេលីច គាត់ក៏ប្រើឱកាសនោះ ដើម្បីប្រកាសដំណឹងល្អ(កិច្ចការ ២៤:២៤)។ ខណៈពេលលោកប៉ូល និង លោកស៊ីឡាសជាប់ឃុំឃាំង នៅក្រុងភីលីព ពួកគេក៏បានផ្សាយដំណឹងល្អដល់ឆ្មាំគុក(កិច្ចការ ១៦:២៥-៣៤)។ ក្រោយមកទៀត ពេលគាត់ជាប់ឃុំឃាំងនៅក្រុងរ៉ូម គាត់ក៏យកឱកាសនោះ លើកទឹកចិត្តដល់អ្នកជឿព្រះនៅក្រុងភីលីព(ភីលីព ១:១២-១៨)។ នៅក្នុងសំបុត្រ ដែលសាវ័កប៉ុលសរសេរទៅកាន់ពួកជំនុំ នៅក្រុងកូរិនថូស គាត់បានប្រាប់អ្នកជឿព្រះថា គាត់ចង់ទៅសួរសុខទុក្ខ និងចំណាយពេល ជាមួយពួកគេមួយរយៈ ប៉ុន្តែ គាត់ត្រូវស្នាក់នៅក្រុងអេភេសូរ ដោយសារគាត់មានឱកាសធ្វើការបម្រើព្រះនៅទីនោះ។ គឺដូចដែលគាត់បានចែងថា “ខ្ញុំនឹងនៅក្រុងអេភេសូរទាល់តែដល់ថ្ងៃបុណ្យទី៥០ ដ្បិតមានទ្វារយ៉ាងធំ ហើយស្រួលបានបើកចំហឲ្យខ្ញុំ”(១កូរិនថូស ១៦:៨-៩)។ ហើយលោកប៉ុលក៏បាននាំអ្នកដទៃទៀតឲ្យរួមចំណែកជាមួយគាត់ ដោយឲ្យពួកគេអធិស្ឋានសូមឲ្យព្រះអម្ចាស់បើកទ្វារចំហ ដើម្បីឲ្យគាត់អាចប្រកាសពីព្រះគ្រីស្ទ ឲ្យគេបានឮច្បាស់(កូល៉ុស…
Read article