អំណាច​នៃ​ការឆ្លើយតប ដោយ​សុភាព

មាន​ពេល​មួយ រថយន្ត​រប​ស់ខ្ញុំ​​បាន​ខូច នៅ​ផ្លូវ​ក្រោម​ដី អំឡុង​ម៉ោង​ដ៏​មមាញឹក នៅ​ទី​ប្រជុំ​ជន​នៃ​ទីក្រុង​បូស្តុន។ អ្នក​បើក​បរ​ផ្សេង​ទៀត ​បា​ន​បង្ហាញ​អារម្មណ៍​ធុញ​ទ្រាន់ ពេល​ពួក​គេកំ​ពុង​ព្យាយាម​បើក​វ៉ា​ខ្ញុំ។ មិន​យូរ​ប៉ុន្មាន រថយន្ត​របស់​ខ្ញុំ​ត្រូវ​បាន​សណ្តោង ​ទៅ​កាន់​ស្ថានីយ​មួយ​កន្លែង ដើម្បី​ជួស​ជុល។ ក្រោយ​មក វា​ក៏​ខូច​ម្តង​ទៀត ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​ជាប់​គាំង​ដំណើរ នៅ​តាម​ផ្លូវ​កាត់​តាម​ព្រំ​ប្រទល់​រដ្ឋ​នៅ​ម៉ោង​២​រំលង​អាធ្រាត។ ដូច​នេះ ខ្ញុំ​ក៏​យក​វា​ទៅ​យាន្ត​ដ្ឋាន​ម្តង​ទៀត​។

គួរ​ឲ្យ​ស្តាយ​ណាស់ មាន​រថយន្ត​ចត​នៅ​យាន្ត​ដ្ឋាន ច្រើន​ជាង​មុន​ពី​រ​ដង ក្នុង​អំឡុង​ពេល​ប្រកួ​ត​កីឡា​វាយ​កូន​បាល់ រេតសក់​(Red Sox)។ ពេល​ចេញ​ពី​ធ្វើកា​រ នៅថ្ងៃ​បន្ទាប់ ខ្ញុំ​ក៏​បាន​ទៅ​យក​ឡាន។​ តែ​ពេល​ទៅដ​ល់ មាន​រថ​យន្ត​៣០​គ្រឿង កំពុង​ចត​ជុំ​វិញវា​!

​អាច​និយាយ​បាន​ថា ខ្ញុំ​មិន​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទទេ នៅ​ក្នុង​កា​រមាន​ប្រតិ​កម្ម​តបជា​ដំបូង ចំពោះ​ស្ថាន​ភាព​បែប​នេះ។ ពោល​គឺ​ខ្ញុំ​បាន​ស្រែក​ឡូឡា​ ច្រងេង​ច្រងាង ហើយ​ក្រោយ​មក ទើប​ខ្ញុំ​​ដឹង​ខ្លួន​ថា អាកប្ប​កិរិយ៉ា​បែ​ប​នេះ គ្រាន់​តែ​បាន​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​គ្មាន​ចិត្ត​ចង់​ជួយ​ជួស​ជុល​រថយន្តរ​បស់​ខ្ញុំ ពេល​ជិត​ដល់​ម៉ោង​បិទ​យាន្ត​ដ្ឋាន​ប៉ុណ្ណោះ ដូច្នេះ​ហើយ ខ្ញុំ​សម្រេច​ចិត្ត​ឈប់​ឡូឡា។ ខ្ញុំ​ក៏​បាន​អង្រួន​ទ្វារ​កញ្ចក់​របស់​យាន្ត​ដ្ឋាន ដើម្បី​ឲ្យ​ពួក​គេ​បើក​ទ្វារ។ ខ្ញុំ​រឹត​តែខឹ​ង​ថែម​ទៀត ពេល​ឃើញ​ពួក​កម្មករ​សើច​ចម្អក​ឲ្យ​ខ្ញុំ។

ខ្ញុំ​ស្ទើរ​តែ​ឈាន​ជើង​ចេញ​មិន​រួច ពេល​ដឹង​ថា ខ្លួន​មាន​លក្ខណៈ​ខុស​ពី​ព្រះ​គ្រីស្ទ​ខ្លាំង​ប៉ុណ្ណា។ ខ្ញុំ​​ក៏​គោះ​ទ្វារ​កញ្ចក់​នោះ ហើយ​និ​យាយ​ត្រង់​ៗ ទៅ​កាន់​បុគ្គលិក​នៅ​ខាង​ក្នុង​ថា “​ខ្ញុំ​សុំទោ​ស”។ ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល! ពួក​គេ​ក៏បើ​កទ្វា​រ​ឲ្យ​ខ្ញុំ​ចូល​ទៅ​ខាង​ក្នុង ហើយ​ខ្ញុំ​បាន​និយាយ​យ៉ាង​សុភាព​ទៅកា​ន់​ពួក​គេ​ថា គ្រីស្ទ​បរិស័ទ​មិន​គួរ​មាន​អាកប្ប​កិរិយ៉ាដូ​ច​ខ្ញុំ​ទេ។ ប៉ុន្មាន​នាទី​ក្រោយ​មក ពួក​គេ​ក៏​បាន​ផ្លាស់​ទីតាំ​ង​របស់​រថយន្ត​ផ្សេង​ទៀត ​ដើម្បី​ឲ្យ​ខ្ញុំ​អាច​បើក​ឡាន​ចេញ។ ខ្ញុំ​បាន​រៀន​មេរៀន​មួយ​អំពី​សេចក្តី​ពិត គឺ​ថា កាលៈទេ​សៈ​អាច​កែប្រែ​បា​ន ដោយ​សារ​ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ មិន​មាន​ដោយ​សម្តី​កាច​ទេ(សុភាសិត ១៥:១)។_Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles