ទា្វរបើកចំហរ

មាន​ទ​ស្សនៈវិ​ទូ​ជន​ជាតិ​ដាណឺម៉ាក​ម្នាក់ ឈ្មោះ​សូ រ៉ែន ឃតគីហ្កាត(Soren Kierkegaard ឆ្នាំ១៨១៣-១៨៥៥) បាន​សរសេរ​ថា​ “​បើ​ខ្ញុំ​ត្រូវ​​ប្រា​ថ្នាច​ង់បាន​អ្វីមួ​យ នោះ​ខ្ញុំ​មិន​គួ​រ​ប្រាថ្នា​ចង់បាន​ទ្រព្យ​សម្បត្តិ និង​អំណាច​ឡើយ តែត្រូវ​ប្រាថ្នា​ចង់​បាន​ភ្នែក​មួយ​គូ ​ដែល​នៅ​ក្មេង និង​ឆេះ​ឆួល​ជារ​ហូត ដើម្បី​មើល​ឃើញ​ការ​អ្វី​ដែល​អាច​ធ្វើទៅ​រួច។​ សាវ័ក​ប៉ុល​បាន​មើល​ឃើញ​ឱកាស ​ដែល​អាច​ធ្វើការ​ងារ​បម្រើព្រះ​ដ៏អស្ចារ្យ​ជា​ច្រើន នៅ​ក្នុង​ស្ថាន​ភាព​នៃ​ជីវិត​របស់​គាត់។ ពេល​ព្រះ​បើក​ទ្វាចំ​ហរ គាត់​បាន​ឆក់​ឱកាស​ដើម្បី​ធ្វើ​បន្ទាល់​ពី​ព្រះ​គ្រីស្ទ​។ ពេល​គេ​ចាប់​ខ្លួន​គាត់ នៅ​ក្រុង​យេរូសាឡឹម ហើយ​បញ្ជូ​ន​គា​ត់​ឲ្យ​ទៅឈ​រ​នៅ ចំពោះ​លោក​អភិបាល​ភេលីច គាត់​ក៏​ប្រើ​ឱកាស​នោះ ដើម្បី​ប្រកាស​ដំណឹង​ល្អ​(កិច្ចការ ២៤:២៤)។ ខណៈ​ពេល​លោក​ប៉ូល និង ​លោក​ស៊ីឡាស​ជាប់​ឃុំឃាំង នៅ​ក្រុង​ភីលីព ពួក​គេ​ក៏​បាន​ផ្សាយ​ដំណឹង​ល្អ​ដល់​ឆ្មាំ​គុក(កិច្ចការ ១៦:២៥-៣៤)។ ក្រោយ​មក​ទៀត ​ពេល​គាត់​ជាប់​ឃុំឃាំ​ង​នៅ​ក្រុង​រ៉ូម គាត់​ក៏​យក​ឱកា​ស​នោះ លើក​ទឹក​ចិត្ត​ដល់​អ្នក​ជឿ​ព្រះ​នៅក្រុ​ង​ភីលីព​(ភីលីព ១:១២-១៨)។

នៅ​ក្នុង​សំបុត្រ ដែល​សាវ័ក​ប៉ុល​សរសេរ​ទៅ​កាន់​ពួក​ជំនុំ នៅ​ក្រុង​កូរិនថូស គាត់​បាន​ប្រាប់​អ្នក​ជឿ​ព្រះ​ថា គាត់​ចង់​ទៅ​សួរ​សុខ​ទុក្ខ និង​ចំណាយ​ពេល ជា​មួយ​ពួក​គេ​មួ​យរ​យៈ ប៉ុន្តែ គាត់​ត្រូវ​ស្នា​ក់​នៅក្រុង​អេភេសូរ ដោយសារ​គាត់​មាន​ឱកាស​ធ្វើ​ការ​ប​ម្រើ​ព្រះ​នៅ​ទីនោះ​។ គឺ​ដូច​ដែល​គាត់​បាន​ចែង​ថា “ខ្ញុំ​នឹង​នៅក្រុង​អេភេសូរ​ទាល់​តែ​ដល់​ថ្ងៃបុ​ណ្យទី​៥​០​ ដ្បិ​ត​មាន​ទ្វារ​យ៉ាង​ធំ ហើយ​ស្រួល​បា​នបើក​ចំហ​ឲ្យ​ខ្ញុំ”(១កូរិនថូស ១៦:៨-៩)។ ហើយ​លោក​ប៉ុល​ក៏​បាន​នាំ​អ្នក​ដទៃ​ទៀត​ឲ្យ​រួម​ចំណែក​ជា​មួយ​គាត់ ដោយ​ឲ្យ​ពួក​គេអ​ធិស្ឋាន​សូម​ឲ្យ​ព្រះអម្ចាស់​បើក​ទ្វារ​ចំហ ដើម្បី​ឲ្យ​គាត់​អាច​ប្រកាស​ពី​ព្រះ​គ្រីស្ទ ឲ្យ​គេ​បាន​ឮ​ច្បាស់(កូល៉ុស ៤:៣)។

ចូរ​ទូល​សូម​ឲ្យ​ព្រះ​បង្ហាញ​ទ្វារ​ចំហរ ដែល​ជា​ឱកាស​ដែល​អ្នក​អាច​ធ្វើ​ការ​បម្រើ​ទ្រង់។ អ្នក​នឹង​ភ្ញាក់​ផ្អើល ចំពោះ​អ្វី​ដែល​អ្នក​នឹង​បាន​ឃើញ។ _Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles