April 25, 2014

You are here:
អ្វីៗគ្រប់យ៉ាងមានភាពស្រស់ស្អាត

ខ្ញុំ​បាន​មើល​រូប​ថត​មួយ​សន្លឹក​យ៉ាងជ​ក់ចិ​ត្ត ដោយសារ​ក្នុង​រូប​ថតនោះ ខ្ញុំ​បាន​ឃើញ​សម្រស់​នៃ​ស្មាម​ប៉ាក់​ពណ៌​ខ្មៅ ដែល​បាន​រចនា នៅ​លើ​ផ្ទៃពណ៌ស្វា​យ និង​ផ្ទៃព​ណ៌ទឹ​ក​ក្រូច​ដ៏ស្រ​ទន់។ ការ​រច​នា​ដ៏ល​ម្អិត​នោះ នៅ​លើ​ផ្ទៃ​ដ៏​ផុយ​ស្រួយ​យ៉ាង​ដូច​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​សន្និ​ដ្ឋាន​ថា វា​ជា​ស្នាដៃ​រ​បស់​វិចិត្រករ​ដ៏ចំ​ណាន​ម្នាក់។ ទោះ​យ៉ា​ងណា​​ក៏​ដោយ​ ពេល​ដែល​ខ្ញុំ​ ពិនិត្យ​មើល​រូប​ថត​នោះកា​ន់​តែ​ជិ​ត ខ្ញុំ​ក៏បា​ន​ឃើញ​វិចិត្រករ​រូប​នោះ កំពុងកោ​តស​រសើរ​ស្នាដៃ​រប​ស់ខ្លួ​ន ពី​ជ្រុង​ម្ខាង​រ​បស់​រូប​ថត។​ តាម​ពិត “វិចិត្រ​ករ​នោះ” គឺ​ជាស​ត្វដ​ង្កូវ​មួយ​ក្បាល ហើយ​ស្នាដៃ​សិល្បៈ​រ​បស់​វា គឺ​ជា​ស្លឹក​ឈើមួ​យស​ន្លឹក ដែល​វា​បាន​ស៊ីអ​ស់មួយ​ផ្នែក។ រូប​ភាព​នេះមា​នភា​ព​ស្រស់​ស្អាត មិន​មែន​ដោយ​សារ​ការស៊ី​បំ​ផ្លាញ​ស្លឹក​នោះ​ឡើយ តែ​ដោយ​សារ​ពន្លឺ​ដែល​ចាំង​តាម​ប្រ​ហោង​ស្លឹក​ទៅ​វិ​ញទេ​។ ពេល​ខ្ញុំ​គយ​គន់​រូបថ​តនោះ​ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​គិត​ដល់​ជីវិត​ទាំង​ឡាយ ដែល​ត្រូវ “ដង្កូវ” នៃ​អំពើ​បា​បស៊ី​បំផ្លាញ ដែល​នាំឲ្យ​ទទួល​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ។ អំពើ​បាប​បាន​ស៊ី​បំផ្លាញ​ជីវិត​យើង​បន្តិ​ច​ម្តង​ៗ ពេល​ដែល​យើង​ទទួល​រង​ផល​វិបាក ពី​ការ​​សម្រេចចិត្តខុស និង​ការ​ប្រព្រឹត្ត​ផ្សេង​ៗ។ យើ​ង​ម្នាក់​ៗ​សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​របស់​អំពើ​បាប។ ប៉ុន្តែ រូប​ថត​នោះ​ក៏បា​ន​ធ្វើឲ្យខ្ញុំ​នឹកចាំ​ អំពី​សេច​ក្តី​សង្ឃឹម ដែល​យើង​មាន​ក្នុ​ងព្រះ។ ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ទៅកា​ន់​រាស្រ្ត​អ៊ីស្រា​អែល តាម​រយៈ​ហោរា​យ៉ូអែល​ថា​ “អ​ញនឹ​ង​សង​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច​ដោយ​កណ្តូប”(យ៉ូអែល ២:២៥)។ ហើយ​តាម​រយៈ​ហោរា​អេសាយ យើង​អាច​ដឹង​ថា ព្រះ​អម្ចាស់​បាន​តាំង​គាត់​ឲ្យ “កម្សាន្ត​ចិត្ត​ពួក​អ្នក​ដែល​សោយ​សោក​នៅ​ក្រុង​ស៊ីយ៉ូន ដើម្បី​ឲ្យ​បាន​ភួង​លំអ​ជំនួស​ផែះ”​(អេសាយ ៦១:៣)។ សាតាំង​ធ្វើ​អ្វី​គ្រ​ប់យ៉ា​ង ដែល​វា​អាច​ធ្វើ​បាន ដើ​ម្បី​ធ្វើ​ឲ្យ​យើង​មាន​សណ្ឋាន​អាក្រក់ ប៉ុន្តែ…

Read article