April 26, 2014

You are here:
សាសនាដ៏ពិត

នា​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ឃើញ​គេ​ផ្សាយ​ពាណិជ្ជ​កម្ម​ម៉ាក​សម្លៀក​បំពាក់​មួយ ដែល​​​គេរ​ចនា​យ៉ាងពិសេស​សម្រាប់​យុវវ័យ ដែល​មាន​ដូច​ជា ខោ​ខៅ​ប៊យ​ពណ៌​ខៀវ​ និ​ងគ្រឿ​ង​បន្ទាប់​បន្សំ​ដែល​គេបា​នរ​ចនា​ សម្រាប់​លំអរ​ខោ​ខៅ​ប៊យ​នោះ។ មើល​ទៅ​គ្មាន​អ្វី​ប្លែក​ទេ ប៉ុន្តែ ខ្ញុំ​បាន​ចាប់​អារម្មណ៍​នឹង​ឈ្មោះរ​បស់​ម៉ូត​សម្លៀក​បំពា​ក់​នោះ​ ដែល​គេ​បាន​ដាក់​ឲ្យ​ថា ​ “សាសនា​ដ៏ពិ​ត”។ ឈ្មោះ​នេះ​ធ្វើឲ្យ​ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គេ​ជ្រើស​រើស​ឈ្មោះ​នេះ​អ​ញ្ចឹង? តើឈ្មោះ​នេះមាន​បង្កប់​អត្ថ​ន័យ​អ្វី​មួ​យ​ឬ? តើ​ម៉ាក​សម្លៀក​បំពា​ក់នេះ និងសា​សនា​ដ៏​ពិត មាន​ទំនាក់​ទំនង​អ្វី​នឹង​គ្នា? តើឈ្មោះនេះមានន័យដូចម្តេច? ត្រង់ចំណុចនេះ វា​គ្រាន់​តែបា​ន​ធ្វើ​ឲ្យ​ខ្ញុំចោទ​ជា​សំណួរ ដោយ​គ្មាន​ចម្លើយ​ប៉ុណ្ណោះ។ តែ​ខ្ញុំ​អរ​ព្រះគុ​ណព្រះ​ ដែល​បាន​បក​ស្រាយ​យ៉ាង​ច្បាស់​លាស់ តាម​រយៈ​កណ្ឌ​គម្ពីរ​យ៉ាកុប អំពី​សាសនា​ដ៏​ពិត ឬ​ជំនឿដ៏​ពិត យ៉ាង​ដូច​នេះ​ថា “ឯ​សាស​នា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ​ហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា ​នោះ​ គឺ​​ឲ្យ​ទៅ​សួរ​ពួក​កំព្រា និង​ពួក​មេម៉ាយ​ក្នុង​ការ​ដែល​គេ​មាន​សេចក្តីវេ​ទ​នា ហើយឲ្យ​រ​ក្សាខ្លួ​ន មិន​ឲ្យប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ”(១:២៧)។ បទគម្ពីរ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំមាន​គំនិត​ស្រស់​ថ្លាឡើ​ង។ “សាសនា​ដ៏ពិ​ត” ជា​ជំនឿ​ដ៏​ពិត ​ដែល​ជាកា​រប​ង្ហាញ​ពី​របៀប​យើង​មា​នទំនាក់​ទំន​ង​ជា​មួយព្រះ​នៃ​យើង។ យើងអាច​​បញ្ជាក់​ថា យើង​មាន​អត្ត​សញ្ញាណ​ថ្មី​ក្នុង​ព្រះ​គ្រីស្ទ តាមរយៈ​​របៀប​ដែល​យើងមើលថែគ្នាទៅ​វិញ​ទៅម​ក និង​ឈោង​ចាប់​អ្នក​ដែល​ទន់​ខ្សោយ​បំផុត​ និង​ងាយ​រង​គ្រោះ ក្នុង​ចំណោម​យើង ជា​ពិសេស​ចំពោះ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ជាង​គេ។ សាសនា​ដ៏​ពិត​ពុំ​មែន​ជា​សម្លៀក​បំពា​ក់ដែល​យើ​ង​ពាក់ ហើយ​ដោះចេ​ញ​នោះ​ទេ តែ​ជារ​បៀប​​ដែល​យើង​រស់​នៅ​ចំពោះ​ព្រះដ៏​វិសុទ្ធ និង​មនុស្ស​ទាំង​ឡាយ។_Bill Crowder

Read article