ការត្រៀមខ្លួនសម្រាប់ ការដែលពិតជានឹងកើតឡើង
ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមកនេះ មានមនុស្សពីរបីនាក់បានថ្លែងទំនាយ អំពីការយាងមកវិញនៃព្រះយេស៊ូវ ក្នុងថ្ងៃខែដ៏ជាក់លាក់។ ពីរបីឆ្នាំមុន គ្រូអធិប្បាយតាមវិទ្យុនៅសហរដ្ឋអាមេរិច បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការថ្លែងទំនាយរបស់គាត់ ដែលបានថា ព្រះយេស៊ូវនឹងយាងមក ក្នុងថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១១។ អ្នកដែលយល់ព្រះបន្ទូលច្បាស់ បានដឹងថា ការថ្លែងទំនាយនេះមិនមានភាពត្រឹមត្រូវឡើយ ពីព្រោះព្រះយេស៊ូវបានមានបន្ទូល ដោយព្រះអង្គទ្រង់ផ្ទាល់ថា ទ្រង់នឹងយាងមក “នៅពេលម៉ោងណាដែលយើងមិនដឹង” (លូកា ១២:៤០)។ ប៉ុន្តែ ខ្ញុំបានទទួលស្គាល់ថា ការថ្លែងទំនាយនេះពិតជាបានពញ្ញាក់អារម្មណ៍របស់ខ្ញុំមែន។ ជារឿយៗ ខ្ញុំតែងតែជាប់ខ្លួន នៅក្នុងភាពមមាញឹកនៃជីវិត បានជាខ្ញុំរស់នៅ ដោយហាក់ដូចជាកំពុងតែយល់ថា ព្រះយេស៊ូវនឹងយាងមកវិញ នៅក្នុងពេលដ៏យូរខាងមុខ។ ខ្ញុំបានភ្លេចហើយថា ព្រះយេស៊ូវអាចយាងមកវិញជាឆាប់។ ការថ្លែងទំនាយ របស់គ្រូអធិប្បាយនោះ ពិតជាខុសមែន តែវាបានរំឭកខ្ញុំ អំពីសារៈសំខាន់នៃការត្រៀមខ្លួន សម្រាប់ការយាងមកវិញរបស់ព្រះអង្គសង្គ្រោះរបស់ខ្ញុំ ហើយវាបានធ្វើឲ្យខ្ញុំមានចិត្តរំភើបរីករាយឡើងវិញ ដោយដឹងថា ទ្រង់អាចយាងមកនៅថ្ងៃណាក៏បាន ឬអាចយាងមកនៅថ្ងៃនេះផង។ ជួនកាល ពេលយើងគិតអំពីការប្រុងប្រៀបខ្លួន សម្រាប់ការយាងមករបស់ព្រះយេស៊ូវ យើងក៏បានគិតផងដែរ អំពីការអ្វីខ្លះដែលយើងមិនត្រូវធ្វើ។ ប៉ុន្តែ ការប្រុងប្រៀបខ្លួនគឺរាប់បញ្ចូលការសម្អាតខ្លួនជាបរិសុទ្ធ…
Read article