តើឈប់សិន ឬទៅមុខទៀត?
មានពេលមួយ រាស្រ្តអ៊ីស្រាអែលបានជួបភាពទាល់ ច្រក។ បន្ទាប់ពីពួកគេបានរួចចេញពីភាពជាទាសករ និងបានចាកចេញពីនគរអេស៊ីព្ទ មិនទាន់បានយូរប៉ុន្មានផង ពួកគេក៏បានក្រឡេចមកក្រោយ ឃើញទិដ្ឋភាពដ៏គួរឲ្យរន្ធត់ចិត្ត។ ពេលនោះពួកគេឃើញដីហុយទ្រលោមពីចម្ងាយ កំពុងបោះពួយសំដៅមករកពួកគេ ហើយនៅក្នុងដីហុយទ្រលោមនោះ ឃើញមានកងទ័ពដ៏ច្រើនសណ្ឋឹក។ “ជម្ងឺ”របស់ស្តេចផារ៉ោនបានរើឡើងទៀតហើយ គឺជម្ងឺនៃចិត្តរឹងទទឹង(និក្ខមនំ ១៤:៨)។ នៅទីបំផុត ស្តេចផារ៉ោន ក៏បានបញ្ជារទោះចម្បាំង ឲ្យដេញតាមលោកម៉ូសេ និងពួកបណ្តាជនរបស់គាត់។ ពេលកងទ័ពអេស៊ីព្ទដេញតាមពួកគេជិតទាន់ហើយ អ្វីៗគ្រប់យ៉ាងហាក់ដូចជាត្រូវបាត់បង់។ ពួកគេទាល់ច្រកហើយ ព្រោះមានសមុទ្រដ៏ធំល្វឹងល្វើយ នៅខាងមុខ ហើយនៅខាងក្រោយ មានទ័ពសត្រូវដ៏ច្រើនសណ្ឋឹក។ ពួកគេភ័យស្លត់យ៉ាងខ្លាំង ហើយស្រែកឲ្យលោកម៉ូសេ និងព្រះជួយ។ លោកម៉ូសេ និងព្រះអម្ចាស់ក៏បានឆ្លើយតប ដោយបង្គាប់ដល់ពួកគេ។ លោកម៉ូសេប្រាប់ពួកគេថា “ចូរឈរឲ្យនឹង ចាំមើលសេចក្តីសង្គ្រោះរបស់ព្រះអម្ចាស់”(១៤:១៣)។ ហើយព្រះអម្ចាស់ទ្រង់មានបន្ទូលថា “ចូរដើរទៅមុខ”(ខ.១៥)។ បើស្តាប់មួយភ្លែតទៅ ការបង្គាប់ទាំងពីរនេះហាក់ដូចជាមានភាពផ្ទុយគ្នា ប៉ុន្តែ ការបង្គាប់ទាំងពីរនេះសុទ្ធតែចេញមកពីព្រះអម្ចាស់ដូចគ្នា ហើយសុទ្ធតែត្រឹមត្រូវ។ ជាបឋម ពួកគេត្រូវ “ឈរឲ្យនឹង” ឬ“ឲ្យមាំមួន” ដើម្បីរង់ចាំទទួលការបង្គាប់មកពីព្រះអម្ចាស់។ ចុះបើសិនជាពួកគេស្រាប់តែនាំគ្នាសម្រុកចូលសមុទ្រក្រហម ដោយមិនបានទូលសួរព្រះជាមុនសិន តើនឹងមានរឿងអ្វីកើតឡើង? ប៉ុន្តែ ពេលដែលពួកគេឈរនឹងមួយកន្លែង ពួកគេក៏បានទទួលសេចក្តីបង្គាប់ពីព្រះអម្ចាស់។ ពេលនោះអ្វីដែលពួកគេ…
Read article