មិន​អាច​គ្រប់​គ្រង មិន​អាច​ដឹ​ង​ជា​មុន

ក្នុង​ជីវិត​មនុស្ស មាន​រឿង​ដែល​គួរ​ឲ្យ​ភ្ញា​ក់​ផ្អើល​ជា​ច្រើន​កើត​ឡើង ហើយមា​នការ​ភ្ញា​ក់​ផ្អើល​ខ្លះ បាន​ដឹក​នាំ​ជីវិត ទៅ​តាម​ទិស​ដៅ​ដែ​ល​យើង​មិន​ចង់​ទៅ។ ខ្ញុំនៅ​ចាំ​ថា​ កាល​ពី​បួន​ប្រាំ​ទសវត្សរ៍​មុន គ្រួសារ​របស់​ខ្ញុំ​បាន​ជួប​រឿង​ដ៏​គួ​រ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ ពេល​ឪពុក​របស់​ខ្ញុំបាត់​បង់​ការ​ងារ ដោយ​មិន​បាន​ធ្វើ​អ្វី​ខុស។ យើង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​សារ​ក្នុង​ផ្ទះយើ​ង មាន​ក្មេង​ៗ​ជា​ច្រើន​ដែល​គាត់​ត្រូវ​ចិញ្ចឹម។ ​ទោះ​គាត់​ដឹង​ច្បាស់​ថា ការ​បាត់​បង់​ការងារ​របស់​គាត់​បាន​កើត​ឡើង ដោយ​មិន​បាន​ដឹង​ជា​មុន ហើយ​គាត់​មិន​អាច​គ្រប់​គ្រង់​វា​បាន​ទេ ក៏​គាត់​នៅតែ​ដឹ​ងថា គាត់​អាច​ជឿជា​ក់​លើ​ការ​រៀប​ចំ​ដែល​ព្រះ​មាន សម្រាប់​អនា​គត​របស់​គាត់។

ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​ត្រូវ​តែ​ទទួ​ល​ស្គាល់​ថា ក្នុង​ជីវិត​របស់​យើង មាន​ការ​ជា​ច្រើន ដែល​យើង “មិ​នអា​ច​គ្រប់​គ្រង់​បាន ហើយ​មិន​អាច​ដឹង​ជា​មុន”​។ ស្ថិតក្នុងស្ថាន​ភាព​បែប​នោះ សូម​យើង​​ប្រាជ្ញា​ពី​បទ​គម្ពីរ​យ៉ាកុប ៤:១៣-១៥ ដែល​បាន​ចែង​ថា “ឥឡូវ​​នេះ ឯ​​ពួ​ក​​អ្នក​​ដែ​ល​ថា ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​និង​នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ អ្នក​រាល់​គ្នា​មិន​ដឹង ​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ … គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ”។ ត្រង់​ចំណុច​នេះ សាវ័​ក​យ៉ាកុ​បាន​សរ​សេរ​បទ​គម្ពីរ​នេះ សម្រាប់​អ្នក​ដែល​រៀប​គម្រោង ដោយ​មិន​បាន​អនុញ្ញា​ត​ឲ្យ​ព្រះដឹក​នាំ​​។

តើ​ការ​រៀប​គម្រោង​​សម្រាប់​ពេល​អនា​គត ជា​ទង្វើ​ខុស​ឆ្គង​ឬ? ជាការ​ពិត​ណាស់ វា​មិន​មែន​ជា​ទង្វើ​ខុស​ឆ្គង​ទេ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ យើងត្រូ​វ​មាន​ប្រាជ្ញា គឺ​មិន​ត្រូវ​ភ្លេច​ថា ព្រះ​អាច​អនុញ្ញា​ត​ឲ្យហេតុ​ការណ៍​អ្វី​មួយ​កើត​ឡើង “ដោយ​យើង​មិន​អាច​គ្រប់​គ្រង់ ឬ​មិន​អាច​ដឹង​ជា​មុន” ពេល​ដែល​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យវា​កើ​តឡើ​ង។ និយាយ​រួម ការ​គ្រប់​យ៉ាង​ដែល​កើត​ឡើង គឺ​​សម្រាប់​​សេចក្តី​​ល្អ​​បំផុត ដល់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ ទោះ​បី​ជា​នៅ​ពេល​នោះ យើង​ពិបាក​នឹង​យល់​ក៏​ដោយ។ យើង​ត្រូវ​តែ​ទុក​ចិ​ត្តទ្រ​ង់ និង​ផែន​ការណ៍ ដែល​ទ្រង់​មាន​សម្រាប់​អនាគត​យើង។ -Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles