របៀបចូលនគរស្ថានសួគ៌
កាលខ្ញុំកំពុងធ្វើការជាគ្រូបង្រៀនសិស្សថ្នាក់ទី២ និងទី៣ នៅឯសាលាព្រះគម្ពីរវិស្សមកាល របស់ពួកជំនុំយើង ខ្ញុំបានសម្រេចចិត្តឲ្យអំណោយ ដល់សិស្សទាំង២៥នាក់ នៅថ្ងៃចុងក្រោយ។ ប៉ុន្តែ ខ្ញុំបានប្រាប់ពួកគេថា ដើម្បីទទួលបាននូវរង្វាន់នេះ ពួកគេម្នាក់ៗត្រូវឆ្លើយសំណួរមួយ គឺ “តើមនុស្សម្នាក់ៗអាចឡើងនគរស្ថានសួគ៌បានដោយរបៀបណា? វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ពេលដែលបានឮក្មេងអាយុ៩ និង១០ឆ្នាំឆ្លើយសំណួរមួយនេះ។ មានពួកគេជាច្រើននាក់បានឆ្លើយយ៉ាងច្បាស់ថា មនុស្សអាចទទួល សេចក្តីសង្គ្រោះ តាមរយៈសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែ ក្នុងចំណោមក្មេងទាំងនេះ មានអ្នកខ្លះមិនទាន់យល់អត្ថន័យនៃដំណឹងល្អនៅឡើយ បានជាមានម្នាក់ឆ្លើយថា “យើងត្រូវធ្វើជាមនុស្សល្អ ហើយទៅរៀន ក្នុងថ្នាក់រៀនថ្ងៃអាទិត្យ”។ ហើយមានម្នាក់ទៀតបានសួរ ទាំងស្ទាក់ស្ទើរ “តើយើងត្រូវអធិស្ឋានទៅព្រះមែនទេ?” ហើយនៅមានម្នាក់ទៀតឆ្លើយថា “បើយើងប្រព្រឹត្តល្អ ចំពោះមិត្តភ័ក្រ ហើយស្តាប់បង្គាប់ម៉ាក់ប៉ាក នោះយើងនឹងបានសង្រ្គោះហើយ”។ ខ្ញុំក៏បានព្យាយាមពន្យល់ក្មេងៗទាំងអស់នោះ ដោយសុភាព អំពីសេចក្តីសង្រ្គោះ ដែលយើងទទួលបាន តាមរយៈជំនឿលើព្រះគ្រីស្ទ ដែលទ្រង់បានសុគត ដើម្បីលោះបាបយើង ហើយបានរស់ពីសុគតឡើងវិញ។ ទន្ទឹមនឹងនោះ ខ្ញុំក៏យល់ថា ក្មេងៗទាំងនេះ គឺជាដំណាងឲ្យមនុស្សជាច្រើនសណ្ឋិក នៅក្នុងលោកិយនេះ ដែលមិនទាន់បានយល់អត្ថន័យ នៃដំណឹងល្អនៅឡើយ។ ចុះចំណែកអ្នកវិញ? តើការយល់ដឹងរបស់អ្នក អំពីសេចក្តីសង្គ្រោះ ផ្អែកទៅលើសេចក្តីពិតក្នុងព្រះគម្ពីរឬ? ចូរពិចារណាអំពីសារៈសំខាន់នៃការអ្វី…
Read article