វង្វង់នៃមិត្តភ័ក្រ
មានសិស្សវិទ្យាល័យជាច្រើននាក់ មានភាពវិកលផ្នែកទំនាក់ទំនង ឬមានជម្ងឺវិកលផ្នែកសតិបញ្ញាពីកំណើត ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថា ខ្លួនត្រូវបានអ្នកដទៃបដិសេធ និងមិនអើពើរ។ ជាញឹកញាប់ ពួកគេអង្គុយញាំអាហារតែម្នាក់ឯង នៅកន្លែងលក់អាហារ នៅក្នុងសាលារៀន ព្រោះសិស្សដទៃទៀត មិនដឹងពីរបៀបទំនាក់ទំនងជាមួយពួកគេ ឬមិនយកចិត្តទុកដាក់ចំពោះពួកគេតែម្តង។ ដើម្បីលើកឡើងអំពីបញ្ហាខ្វះខាតនេះ អ្នកស្រីបាបារ៉ា ផាលីលីស(Barbara Palilis) ដែលជាអ្នកព្យាបាលជម្ងឺផ្នែកនិយាយស្តី បានបង្កើតកម្មវិធី “វង្វង់មិត្តភ័ក្រ” ដែលនៅក្នុងនោះ គេរៀបចំសិស្សដែលមានជម្ងឺប្រភេទនេះ ឲ្យមានគូជាមួយសិស្សដែលមានសុខភាពធម្មតា ដើម្បីឲ្យពួកគេណាត់ ជួបគ្នាញាំអាហារថ្ងៃត្រង់ និងចូលរួមសកម្មភាពសង្គមជាមួយគ្នា។ តាមរយៈកម្មវិធីព្យាបាលនេះ សិស្សទាំងនោះដែលមានការខ្វះខាតជាពិសេស និងសិស្សដែលមានសុខភាពប្រក្រតី ក៏បានរាប់អានគ្នាជាមិត្តភ័ក្រ ហើយបន្តធ្វើឲ្យមានភាពល្អប្រសើរ និងមានការកែប្រែកាន់តែខ្លាំងឡើង តាមរយៈការផ្តល់ឲ្យនូវការទទួលស្គាល់ មិត្តភាព និងការយោគយល់គ្នា។ ការរាប់បញ្ចូលមនុស្សទៅក្នុងសហហគមន៍អ្នកជឿព្រះ គឺជាចំណុចសំខាន់បំផុតនៃដំណឹងល្អរបស់ព្រះគ្រីស្ទ។ គឺដូចដែលមានសេចក្តីចែងថា “ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ … ក្នុងកាលដែលយើងនៅ ស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ”(អេភេសូ ២:៤-៥)។ តាមរយៈសេចក្តីជំនឿលើព្រះគ្រីស្ទ នោះយើង “ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់”(ខ.១៣)។ ដោយសារយើងបានទទួលអភ័យឯកសិទ្ធិ ធ្វើជាសមាជិកនៃ“មហាគ្រួសារនៃព្រះ”(ខ.១៩) នោះយើងគួរតែមានភ្នែកដែលមើលឃើញ…
Read article