សត្វក្ងោក និងពូជរបស់វា
សត្វក្ងោកឈ្មោល មានសម្រស់ដ៏គួរឲ្យទាក់ទាញ ព្រោះរោមវាមានភាពភ្លឺផ្លេក ដែលគេមើលឃើញខៀវ និងពណ៌បៃតងឆ្លុះគ្នាចុះឡើងៗ ហើយសំណុំកន្ទុយដ៏ធំវែងរបស់វា មានត្រានៅចុងរោមកន្ទុយទាំងអស់ ដែលមានរាងដូចភ្នែកដែលមានពណ៌មាស ក្រហម និងខៀវជារង្វង់ជាច្រើនជាន់។ ពពួកសត្វនេះ គឺពិតជាបក្សីដ៏ស្រស់ស្អាត តែជើងរបស់វាបែរជាអាក្រក់មើលទៅវិញ។ តាមពិត មនុស្សយើងភាគច្រើន មានរូបកាយមិនគ្រប់គ្រាន់ នៅត្រង់ចំណុចណាមួយ។ ការខ្វះខាតនោះអាចជាអ្វីដែលយើងមានពីកំណើត ឬវាទើបតែកើតមានចំពោះយើង ក្នុងពេលថ្មីៗនេះ។ សាវ័កប៉ុលបានហៅការខ្វះខាតរបស់ខ្លួនថា “បន្លានៅក្នុងសាច់” ដែលបានធ្វើឲ្យគាត់ប្រកាន់យកនូវការបន្ទាបខ្លួន(១កូរិនថូស ១២:៧-៩)។ គាត់បានទូលអង្វរព្រះអម្ចាស់បីដង ដើម្បីសូមឲ្យទ្រង់ដកយកបន្លានោះចេញ ព្រោះគាត់ប្រហែលជាយល់ថា ខ្លួនអាចបម្រើទ្រង់បានកាន់តែប្រសើរឡើង ប្រសិនបើគ្មានបន្លានោះនៅក្នុងសាច់ទេ។ តែព្រះយេស៊ូវបានមានបន្ទូលបញ្ជាក់ដល់គាត់ថា “គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយ”។ សាវ័កប៉ុលក៏បានតបថា “ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្តីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ”។ នៅក្នុងជំនឿលើព្រះ យើងមិនគួរមានការយល់ច្រឡំឡើយ ព្រោះជាញឹកញាប់ ទ្រង់ជ្រើសរើសយើង ឲ្យបំពេញកិច្ចការដ៏សំខាន់បំផុតរបស់ទ្រង់ ទោះបីជា យើងមានភាពមិនគ្រប់លក្ខណ៌ក៏ដោយ ពោលគឺមិនមែនដោយសារយើង មានសមត្ថភាពនិយាយ មានរូបសម្បត្តិល្អ ឬមាន កាយសម្បទារឹងមាំ សម្រាប់បំពេញកិច្ចការរបស់ទ្រង់នោះឡើយ។ លោកហាត់សិន ថេល័រ(Hudson Taylor) ដែលជាបេសកជន…
Read article