June 13, 2014

You are here:
គ្រូ​បង្រៀន​ ដែល​ល្អ​បំ​ផុត

ពេល​ខ្ញុំជ​ជែក​គ្នា​ជាមួយ​យុវជន អំពី​ការ​រៀប​ចំ​ខ្លួន​សម្រាប់​ពេល​អនា​គត ខ្ញុំ​ក៏​បាន​ឮ​ពួក​គេនិ​យាយ យ៉ាង​ដូច​នេះថា​ “យើង​ត្រូវ​ចូល​ប្រលូកក្នុ​ងលោ​​កិយ ដើម្បីដ​ក​ពិសោធន៍​នឹ​ង​ស្ថាន​ភាព​ដែល​មាន​ការ​មិន​គោរព​ប្រតិ​បត្តិ​ព្រះ និង​ដក​ពិសោធន៍​ជាមួ​យ​មនុ​ស្ស​ដែល​មិន​កោត​ខ្លាច​ព្រះ ដើម្បី​មាន​ការ​រីក​លូត​លាស់​ឲ្យ​កាន់​តែ​រឹ​ង​មាំ​ឡើង​”។ ការ​មាន​គំនិត​បែប​នេះ បាន​លេប​ត្របាក់​គ្រីស្ទ​បរិស័​ទ​ជា​ច្រើន​ ដែល​មិន​ទាន់​ពេញ​វ័យ​ខាង​វិញ្ញាណ ហើយ​នៅ​ទី បំ​ផុត​ក៏បាន​នាំ​ឲ្យ​ពួក​គេ ​ងាក​មក​ទាស់​ប្រឆាំង​នឹង​ព្រះ​វិញ។ ជា​ការពិ​ត​ណាស់ យើង​កំពុង​រស់​នៅ​ក្នុង​លោកិយ​ស្រាប់​ហើយ​(យ៉ូហាន ១៧:១៥) ហើយ​យើង​ក៏​បាន​ចូល​ទៅ ក្នុ​ងស្ថាន​ភាព​ជាច្រើន​របស់​អ្នក​មិន​ជឿ​ព្រះ​ ដូច​ជា នៅ​​សាលា​​រៀន នៅ​កន្លែង​ធ្វើ​ការ និង​នៅក្នុង​តំបន់​យើងរស់នៅជាដើម តែ​យើង​ចាំបា​ច់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ ព្រោះកា​រចូល​ទៅ​ក្នុង ស្ថានភាព​ទាំង​នេះ អាច​នាំ​ឲ្យ​យើងឱប​ក្រសោប​យក ទស្សន​វិជ្ជា​ដែល​មិន​គោរព​ប្រតិ​បត្តិ​ព្រះ។ តែ​យើង​គ្រប់​គ្នា​អាច​មាន​ភាព​ពេល​វ័​យ​ឆាប់​រហ័ស​ជាង ពេល​យើង​​អនុវត្ត​តាម​សេចក្តីបង្រៀន​រប​ស់​ព្រះ ដូច​ដែល​បាន​ចែង​ក្នុង​ទំនុក​តម្កើង ១:១។ ទីមួយ យើង​​មិន​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត និង​ជ្រើស​រើស តាម​ “ការ​ប្រឹក្សា​របស់​មនុស្ស​ដែល​មិន​កោត​ខ្លាច​ព្រះ​ឡើយ”។​ ទីពីរ យើង​មិន​គួរ​ចូល​ទៅ​ក្នុង​កន្លែង ដែល​មនុស្ស​មិន​ស្គាល់​ព្រះ​យេស៊ូវ អាច​ជះឥ​ទ្ធិ​ពល​អាក្រក់ ម​ក​លើ​ការ​ពិចារ​ណា​របស់​យើង​ឡើយ។ ទីបី យើង​មិន​គួរ​ទុក​ចិត្ត និង​មាន​ការ​យល់​ស្រប ចំពោះ​អ្នក​ដែល​ចម្អ​ក​ឲ្យ​ព្រះ ព្រះ​ប​ន្ទូល​ទ្រង់ និង​តួ​នាទី​ដែល​​ទ្រង់​​មាន​ ​ក្នុង​​ជីវិ​ត​របស់​យើង​ឡើយ ពុំនោះទេ យើង​នឹង​យល់​ថា គំនិត​របស់​គេហា​ក់​ដូច​ជា​ត្រឹម​ត្រូវ​ចំពោះ​យើងហើយ។ ការ​ប្រឹក្សា​ដែល​មាន​ប្រភព​មក​ពី​មនុស្ស​ដែល​មិន​កោត​ខ្លាច​ព្រះ នាំ​ឲ្យ​យើង​ដើរ​ចេញ​ពី​ព្រះ។ ផ្ទុយ​ទៅ​វិញ…

Read article