កូនចៀម ដែលជាសត្វសិង្ហ
ក្នុងបទគម្ពីរ វិវរណៈ ជំពូក ៥ សាវ័កយ៉ូហាន បានពិពណ៌នាថា ព្រះយេស៊ូវជា សត្វសិង្ហដែលកើតពីពូជអំបូរយូដា(ខ.៥) និងជាកូនចៀមមួយ ដែលមើលទៅដូចជាបានសំឡាប់ (ឬមានរបួស, ខ.៦)។ យោងតាមបទគម្ពីរនេះ លោកឆាល ស្ព័រជិន(Charles Spurgeon) ដែលជាគ្រូអធិប្បាយ បានសួរថា “ហេតុអ្វីបានជាព្រះអម្ចាស់ដែលយើងបានលើកតម្កើង ទ្រង់មានរបួស នៅក្នុងសិរីល្អរបស់ទ្រង់?” ហើយគាត់ក៏បានបកស្រាយសំណួរនេះថា “ស្នាមរបួសនៃព្រះយេស៊ូវ គឺជា សិរីល្អរបស់ទ្រង់”។ នៅក្នុងការប្រៀបប្រដូច កូនចៀមមិនមែនជានិមិត្តរូប តំណាងឲ្យអំណាច និងជ័យជម្នះឡើយ។ មនុស្សភាគច្រើនជ្រើសរើសយកនិមិត្តរូបនៃភាពខ្លាំង ដែលនាំឲ្យគេកោតសរសើរខ្លួន។ តែព្រះបានសម្រេចព្រះទ័យ យាងមកយកកំណើតជាមនុស្ស ដោយប្រសូត្រនៅក្នុងគ្រួសារជាងឈើដ៏ក្រីក្រមួយ។ ទ្រង់បានមានព្រះជន្មគង់នៅ ជាគ្រូអធិប្បាយ ដែលត្រាច់ចរពីកន្លែងមួយ ទៅកន្លែងមួយទៀត ហើយបានសុគត ក្នុងនាម“ជាកូនចៀមដែលគេដឹកទៅសម្លាប់”(អេសាយ ៥៣:៧) នៅលើឈើឆ្កាងរបស់ពួកសាសន៍រ៉ូម៉ាំង។ ពួកសិស្សរបស់ទ្រង់ និងអ្នកដទៃទៀតបានយល់ថា ការជាប់ឆ្កាងរបស់ទ្រង់ បានបញ្ជាក់ពីចុងបញ្ចប់នៃអង្គបុគ្គលមួយ ដែលហ៊ានប្រឆាំងនឹងអំណាចសាសនាដ៏រឹងមាំ នៅសម័យនោះ។ តែការមានព្រះជន្មឡើងវិញនៃព្រះយេស៊ូវ គឺជាការអស្ចារ្យ ដែលបានបង្ហាញប្រាប់អំពីអំណាចចេស្តា និងសិរីល្អរបស់ព្រះ ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន។ ថ្ងៃណាមួយ ព្រះយេស៊ូវនឹងយាងមកវិញ…
Read article