ព្រះវរបិតានៃយើងខ្ញុំដែលនៅស្ថានសួគ៌
ពេលព្រះយេស៊ូវបង្រៀនយើងអធិស្ឋាន ទ្រង់បានចាប់ផ្តើមដោយពាក្យថា “ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌”(លូកា ១១:២)។ បទគម្ពីរនេះ ស្ថិតក្នុងចំណោមបទគម្ពីរជាច្រើន ដែលបានហៅព្រះថា ព្រះវរបិតា។ ការនេះបាននាំឲ្យខ្ញុំមានការចាប់អារម្មណ៍ និងបានប្រាប់ឲ្យខ្ញុំដឹងថា ពេលព្រះទ្រង់សព្វព្រះទ័យនឹងឲ្យយើងដឹងអំពី បុគ្គលិកលក្ខណៈរបស់ទ្រង់ នោះទ្រង់បានសម្រេចព្រះទ័យ បញ្ជាក់ថា ទ្រង់ជាព្រះវរបិតារបស់យើង។ តើយើងដឹងថា ព្រះដែលជាព្រះវរបិតានៃយើង ទ្រង់មានបុគ្គលិកលក្ខណៈដូចម្តេចខ្លះ? តាមសេចក្តីអធិស្ឋាននៃព្រះយេស៊ូវ យើងអាចដឹងថា ព្រះវរបិតានៃយើងទ្រង់យកព្រះទ័យទុកដាច់ចំពោះយើង ហើយបានត្រៀមខ្លួនជាស្រេច ដើម្បីជួយយើង។ ការនេះក៏បានបញ្ជាក់ច្បាស់ថា ទ្រង់ជាអ្នកផ្គត់ផ្គង់យើង។ ទ្រង់អត់ទោសបាបឲ្យយើង ហើយការពារយើង ឲ្យរួចពីការអាក្រក់ទាំងពួង(ខ.២-៤)។ នេះជាគំរូដ៏អស្ចារ្យ សម្រាប់ឲ្យឪពុកដែលនៅផែនដី យកតម្រាប់តាម! ជាការពិតណាស់ នៅក្នុងសកលោកនេះ មានតែព្រះទេ ដែលជាឪពុកដែលល្អឥតខ្ចោះ ហើយហេតុនេះហើយ បានជាទ្រង់បានធ្វើជាគំរូ សម្រាប់អស់អ្នកដែលជាឪពុកដែលមិនល្អឥតខ្ចោះ។ ខ្ញុំបានរកឃើញថា ពេលខ្ញុំទើបតែចាប់ផ្តើមធ្វើការបម្រើព្រះ កូនៗរបស់ខ្ញុំមិនបានស្ងើចសរសើរ ចំពោះសៀវភៅដែលខ្ញុំបាននិពន្ធ និងចំណងជើងដែលខ្ញុំបានដាក់ ឬចំពោះទីកន្លែងដែលខ្ញុំបានលើកមកនិយាយឡើយ។ ព្រោះពួកគេស្រេកឃ្លាន ចង់ឲ្យខ្ញុំចំណាយពេលវេលាជាមួយពួកគេ ផ្តល់ការយកចិត្តទុកដាក់ចំពោះពួកគេ បំពេញសេចក្តីត្រូវការមូលដ្ឋានរបស់ពួកគេ ផ្តល់សេចក្តីស្រឡាញ់ដោយការអត់ធ្មត់ និងការអត់ទោស ហើយផ្តល់ឲ្យពួកគេនូវទីកន្លែងដ៏មានសុវត្ថិភាព សម្រាប់ឲ្យពួកគេរីកលូតលាស់ និងមានភាពពេញវ័យខាងវិញ្ញាណ។ តួរនាទីទាំងនេះហាក់ដូចជាមិនច្រើនទេ…
Read article