ការតាមរក ដោយចម្រោះ
លោកចេម(James) បានទៅពិនិត្យជម្ងឺ ហើយក៏រកឃើញថា គាត់មានជម្ងឺបេះដូង ហើយភរិយារបស់គាត់ គឺអ្នកស្រីបេគី(Becky) មិនអាចមើលថែរគាត់ ឬមើលថែរខ្លួនឯងបានល្អទៀតទេ។ ពួកគេក៏ចាប់ផ្តើម ស្វែងរកមជ្ឈមណ្ឌលជំនួយការរស់នៅ។ ពេលអ្នកស្រីបេគីទៅដល់មជ្ឈមណ្ឌលនីមួយៗ សំណួរទីមួយរបស់គាត់គឺ “តើនៅកន្លែងនេះមានអាហារចម្រោះទេ?” ដោយសារលោក ចេមមានការពិបាក នៅក្នុងការលេបអាហារ នោះអ្នកស្រី បេគីមានការខ្វល់ខ្វាយអំពីអាហារ ដែលលោកចេមត្រូវការ។ មានមជ្ឈមណ្ឌលជាច្រើនបានឆ្លើយថា “មិនមានទេ” ដូចនេះ គាត់ក៏បានបន្តស្វែងរកទៀត។ ទីបំផុតគាត់ក៏បានទទួលចម្លើយថា “មាន” នៅក្នុងមជ្ឈមណ្ឌលជំនួយការរស់នៅរបស់គ្រីស្ទបរិស័ទ។ ទោះបីជាអ្នកទំាងពីរ មិនមែនជាអ្នកជឿព្រះយេស៊ូវ ហើយជាញឹកញាប់ ពួកគេបានប្រកែកគ្នាអំពីទ្រង់ ជាមួយអ្នកជិតខាងក៏ដោយ ក៏លោកចេម និងអ្នកស្រីបេគីបានជ្រើសរើសមជ្ឈមណ្ឌលរបស់គ្រីស្ទបរិស័ទនោះ ដោយសារនៅទីនោះ មានអាហារចម្រោះ។ ពួកគេក៏បានចាប់ផ្តើមចូលរួមកម្មវិធីថ្វាយបង្គំព្រះ នៅក្នុងព្រះវិហារ និងបានឮដំណឹងល្អ ហើយមានអារម្មណ៍ថាបានទទួលការថែរទាំដ៏ល្អ ពីបុគ្គលិកនៅទីនោះ។ មានថ្ងៃមួយ លោកចេមក៏បានសម្រេចចិត្តថ្វាយជីវិត ដល់ព្រះគ្រីស្ទ។ គាត់ជឿថា ព្រះកំពុងតាមរកគាត់(យ៉ូហាន ៦:៤៤) ហើយទ្រង់បានប្រើអាហារចម្រោះ ដើម្បីនាំគាត់ឲ្យចូលស្នាក់នៅក្នុងមជ្ឈមណ្ឌរបស់គ្រីស្ទបរិស័ទ ដែលនៅទីនោះ គាត់បានទទួលការមើលថែរពីរាស្រ្តរបស់ព្រះ និងបានស្តាប់ឮអំពីការអត់ទោសបាបរបស់ព្រះគ្រីស្ទ។ ការកែប្រែជីវិត គឺជាកិច្ចការរបស់ព្រះ។ ទ្រង់នាំមនុស្សឲ្យចូលមករកទ្រង់ ដោយសារទ្រង់ស្រឡាញ់ពួកគេ។…
Read article