July 22, 2014

You are here:
ហ៊ុមព័ទ្ធដោយ ការអធិស្ឋាន

មិត្ត​ភ័ក្រ​រប​ស់ខ្ញុំ​ មាន​កូន​ស្រី​ម្នាក់​អាយុ​៩​ឆ្នាំ​ឈ្មោះ ស៊ីដ​នី(Sydnie) ដែល​កំពុង​សម្រាក​ព្យាបា​ល​នៅ​ក្នុ​ង​មន្ទីរ​ពេទ្យ ដោយ​ការ​ចាក់​ឆ្នាំគី​មី​ និង​កំពុង​ទទួល​ការ​ផ្លាស់​ខួរ​ឆ្អឹង​ខ្នង។ មាន​ពេល​មួយ ​ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​នាង​កំពុងសម្រាក ជា​មួ​យ​ឪពុក​ម្តាយ​នាង ក្នុង​បន្ទប់​មួយ ស្ថិត​នៅ​​ផ្នែក​កណ្តាល​គេ ក្នុង​មន្ទី​ពេទ្យ។ នៅ​ជុំវិញ​បន្ទប់​នោះ មាន​បន្ទប់​ជា​ច្រើន​ទៀត ដែល​សាច់​ញាតិ និង​មិត្ត​ភ័ក្រ​របស់​ពួក​គេ​កំពុង​ស្នាក់​នៅ និង​អធិស្ឋា​ន​ឲ្យ​នាង​ឥ​តឈ​ប់​ឈរ ក្នុង​អំឡុង​ពេល​នៃកា​រ​ព្យាបាល​របស់​នាង។ ជា​ការ​ពិត​ណាស់ តាម​ន័យ​សាច់ឈា​ម ស៊ីដនី​មិន​បាន​ហ៊ុម​ព័ទ្ធ​ដោយសា​ច់ញា​តិ និង​មិត្ត​ភ័ក្រ នៅ​ក្នុង​បន្ទប់​ដែល​នៅជុំ​វិ​ញ​បន្ទ​ប់នា​ង​ឡើយ។ តែ​តាម​ន័យ​ខាង​វិញ្ញាណ ​នាង​ពិត​ជា​កំពុង​តែ​ហ៊ុម​ព័ទ្ធ ដោយ​ការអ​ធិ​ស្ឋាន និង​សេច​ក្តី​ស្រឡាញ់។ លោក​សាវ័ក​ប៉ុលក៏​មា​នសេ​ចក្តី​ប្រាថ្នា​ ចង់​ឲ្យ​ខ្លួនគា​ត់ ត្រូវ​បាន​ហុំព័ទ្ធ​ដោយ​ការអធិស្ឋាន​​ផង​ដែរ​។ នៅ​​ក្នុង​​ភាគ​​ច្រើន​នៃសំបុត្រ ដែល​គាត់​បាន​សរសេរ​ផ្ញើទៅ​ពួក​ជំនុំ គាត់​បាន​សុំ​ឲ្យ​គេនឹ​ក​ចាំ ហើយ​អធិស្ឋាន​ឲ្យ​គាត់​(២កូរិនថូស ១:១១ អេភេសូរ​៦:១៨-២០ កូឡ៉ុស ៤:២-៤ ភីលេម៉ូន ១:២២)។ គាត់​ក៏​បាន​សរសេរ​សំបុត្រ ផ្ញើទៅ​អ្នក​ជឿ​ព្រះ​នៅ​ក្រុង​រ៉ូម​ថា “តែ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា… ចូរ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​អធិស្ឋាន ដល់​ព្រះ​ជា​មួយ​នឹង​ខ្ញុំ”(រ៉ូម ១៥:៣០)។ គាត់​ដឹង​ថា បើ​គាត់​មិន​ទទួល​អំណាចពី​​ព្រះ​ទេ នោះ​ការ​ងារ​ដែល​គាត់​ធ្វើ​ថ្វាយ​ព្រះ ក៏​គ្មាន​ប្រសិទ្ធិ​ភាព​ដែរ។ ព្រះ​គម្ពី​រ​ចែង​ឲ្យ​យើង​ដឹង​ថា ព្រះ​យេស៊ូវ​ទ្រ​ង់ក៏​​បាន​អធិស្ឋាន​ឲ្យ​យើង​ផង​ដែរ​(យ៉ូហាន ១៧:២០ ហេព្រើ…

Read article