ពេលមានបញ្ហា
បើអ្នកមិនធ្លាប់បានដឹងអំពីច្បាប់ម័រហ្វី(Murphy)ទេ នោះអ្នកប្រហែលជាធ្លាប់ពិសោធ នឹងពាក្យស្លោក ដែលចែងថា “បញ្ហានឹងកើតឡើង ចំពោះការអ្វីដែលអាចមានបញ្ហា”។ ពាក្យស្លោកនេះបានធ្វើឲ្យខ្ញុំនឹកឃើញគោលការណ៍ ដែលព្រះយេស៊ូវបានចែកចាយជាមួយពួកសិស្សរបស់ទ្រង់ ដោយបន្ទូលថា “នៅលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន”(យ៉ូហាន ១៦:៣៣)។ ត្រង់ចំណុចនេះ យើងអាចទទួលស្គាល់ថា ពាក្យស្លោកមួយនោះពិតជាបាននិយាយត្រូវមែន ព្រោះមិនយូរមិនឆាប់ យើងនឹងជួបសេចក្តីទុក្ខមែន។ ពីដើមឡើយ ព្រះទ្រង់មិនបានរៀបផែនការឲ្យជីវិតមនុស្សម្នាក់ៗជួបសេចក្តីទុក្ខទេ ប៉ុន្តែ ចាប់តាំងពីពេលដែលមនុស្សជាតិដំបូង បានចាញ់ល្បួងរបស់អារក្ស ក្នុងសួនច្បារអេដែន អ្វីៗគ្រប់យ៉ាងក្នុងពិភពផែនដីនេះ ក៏បានធ្លាក់ចូលទៅក្នុងអំពើបាប ជាហេតុនាំឲ្យគ្មានសណ្តាប់ធ្នាប់ និងលែងមានដំណើរការដូចធម្មតា។ ជាការពិតណាស់ ជីវិតមនុស្សម្នាក់ៗតែងពើបប្រទះបញ្ហា។ ជាញឹកញាប់ យើងមិនបានដឹង ឬភ្លេចថា សន្តិភាពពិតជាអាចកើតមាននៅក្នុងជីវិតរបស់យើងរាល់គ្នាទេ។ គួរឲ្យចាប់អារម្មណ៍ណាស់ ពេលដែលព្រះយេស៊ូវដាស់តឿនអ្នកដើរតាមទ្រង់ អំពីបញ្ហាដែលនឹងកើតឡើង ទន្ទឹមនឹងនោះទ្រង់ក៏បានសន្យាថា នឹងប្រទានសន្តិភាព នៅក្នុងចិត្តយើងម្នាក់ៗផងដែរ។ ទ្រង់ថែមទាំងបានប្រាប់ពួកគេឲ្យ “សង្ឃឹម ឬអសប្បាយឡើង ដ្បិតទ្រង់បានឈ្នះលោកិយហើយ”(ខ.៣៣)។ ដោយសារទ្រង់បានប្រើពាក្យ បានឈ្នះ នោះមានន័យថា ការនេះបានសម្រេច តាំងពីអតីតកាលរហូតជានិរន្ត។ ព្រះយេស៊ូវទ្រង់មិនគ្រាន់តែបានឈ្នះលោកិយដែលធ្លាក់ក្នុងអំពើបាប តាមរយៈការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់ប៉ុណ្ណោះឡើយ តែទ្រង់ថែមទាំងបានបន្តប្រទានជ័យជម្នះ ទោះបីជាយើងជួបបញ្ហាច្រើនយ៉ាងណាក៏ដោយ។ ដូចនេះ ទោះបីជាបញ្ហាអាចកើតមាន…
Read article