ដាំក្នុងដំណាក់នៃ ព្រះអម្ចាស់

បន្ទាប់​ពី​បាន​ធ្វើ​ការ​សម្ភាស​មនុស្ស​ចាស់ ជា​បន្ត​បន្ទាប់​ហើយ អ្ន​ក​និពន្ធ​ឈ្មោះ ដន ហ្គោល(Don Gold) បាន​បោះ​ពុម្ភ​ផ្សាយ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា រហូតដល់​ពេល​ដែល​គេច្រៀ​ងចប់: ការ​អប​អរ​សាទ​រ​ជីវិត និង​​វ័យ​​ចំណាស់ នៅ​ទ្វីប​អាមេរិក។

លោក​ហ្គោល​ស្រឡាញ់ និង​បាន​កោត​សរសើរ​ជី​ដូន​របស់​គាត់ ហើយ​ការ​នឹក​ចាំពី​ជី​ដូន​រ​បស់​គា​ត់ បាន​នាំ​ឲ្យ​គាត់ ​ទៅជួ​ប និង​រៀន​សូត្រ​ពី​ចាស់​ទុំដ​ទៃ​ទៀត។ គាត់​នៅ​ចាំ​ថា ​មាន​ពេល​មួយ ពេល​គាត់​កំពុ​ង​ធ្វើ​​ដំណើរ​​ទៅ​​សម្ភាស​​ចាស់​​ទុំ​ម្នាក់ គាត់​ក៏បា​ន​វង្វេង នៅ​តាម​ផ្លូវ​ដីហុយ តាម​ជន​បទ​នៃ​រដ្ឋ​មីសូរី។ ពេល​គាត់​បើក​ឡាន​ចូល​ក្នុង​កសិដ្ឋាន​មួយ ដើម្បី​សួរ​រក​ផ្លូវ មាន​ក្មេងជំ​ទង់​ម្នាក់​បាន​ចេញ​មក។ ពេល​វា​ឮ​គាត់​សួរ​រក​ផ្លូវ វា​ក៏​ញាក់​ស្មា រួច​តប​ថា “ខ្ញុំ​មិន​ដឹង​ទេ”។ ដូច​នេះ គាត់​ក៏​បន្ត​បើក​បរ​ទៅ​មុខ​ទៀ​ត។ ពេល​គាត់​បើក​បាន​បី​បួន​គីឡូ​ម៉ែត្រ​ទៀត គាត់​ក៏​ឈប់​ឡាន នៅ​មុខ​ផ្ទះមួ​យ នៅ​ក្នុង​កសិដ្ឋាន​។ លើក​នេះ បុរស​វ័យ​ចាស់ ដែ​ល​ជា​កសិករ​ក៏​បាន​ប្រាប់​ផ្លូវ​គាត់​ឥត​មាន​ខុស ដោយ​ទឹក​ចិត្ត​ដ៏​សប្បុរស។

នោះ​ជា​បទ​ពិសោធន៍​ដ៏ល្អ​ ដែល​បាន​បូក​បញ្ចូល​ ជា​មួយ​កា​រ​អ្វី​ដែល​គាត់កំ​ពុង​ស្វែង​រក ពេល​ដែល​ការ​នឹក​ចាំ​ពី​ជីដូន​រប​ស់​គាត់ បាន​នាំ​ឲ្យ​គាត់​ទៅ​ស្វែង​រក​មនុស្ស​ដែល​មានល​ក្ខណៈ​ដូច​ជីដូ​ន​គាត់។ និយាយ​​រួម គាត់​​កំពុ​ងស្វែ​​ងរ​​ក​​អ្ន​ក​​នាំផ្លូ​វ​គាត់ នៅ​ក្នុង​ដំណើរ​នៃ​ជីវិត​របស់​គាត់។

បើ​អ្នក​ជា​មនុស្ស​មាន​“វ័យក្មេង” សូម​ស្វែង​រក​មនុ​ស្សចា​ស់ ដែល​បាន​ពិសោធនឹ​ងសេចក្តី​ស្រឡាញ់ និង​ការ​ល្អរ​បស់​ព្រះ ពេញ​មួយ​ជីវិត​របស់​​ពួកគេ។ ពួក​គេ​មាន​ប្រាជ្ញា សម្រាប់​ចែក​ចាយ ដែល​នឹង​អាច​ជួយ​ឲ្យ​អ្នក​មាន​ការ​រីក​ចម្រើន និង​លូត​លាស់​នៅ​ក្នុង​សេចក្តី​ជំនឿ(ទំនុក​ដំកើង ៩២:១២-១៤)។—David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles