July 31, 2014

You are here:
ការប្រកាសឲ្យវិលត្រឡប់

នៅឆ្នាំ ២០១០ បណ្តា​ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​ បាន​ប្រកាស​ជា​សាធារណៈ ដើម្បី​ប្រមូល​រថយន្ត​២០លាន​គ្រឿង នៅ​សហ​រដ្ឋ​អាមេរិក ចូល​ក្នុង​រោង​ចក្រ​វិញ ដើម្បី​ធ្វើកា​រ​កែស​ម្រួល​បញ្ហា​ផ្សេង​ៗ ដែល​មាន​ក្នុង​រថ​យន្ត​ទាំង​នោះ។ គ្រាន់​តែ​គិត​ដល់​ចំនួ​ន​ដ៏​ច្រើន​សណ្ឋឹក​នៃ​ឡាន​ដែល​មាន​បញ្ហា ដែល​កំពុ​ងបើ​កប​រ​នៅ​តាម​ដង​ផ្លូវ គឺគួរ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់​ទៅ​ហើយ។ ប៉ុន្តែ យើង​នឹង​កាន់តែ​មា​នកា​រ​បារម្ភ​ថែម​ទៀត ពេល​ដែល​បាន​ដឹង​ថា មាន​ម្ចាស់​រថយន្ត​ជា​ច្រើន ​មានកា​រព្រ​ងើយ​កន្តើយ​ ចំពោះ​ការប្រ​កាស​នេះ។ ជាក់​ស្តែង នាយក​ប្រតិ​បត្តិ​នៃ​មជ្ឈ​មណ្ឌល​សុវត្ថិ​ភាព​រថយ​ន្ត​បាន​ដាស់​តឿន​ម្ចាស់រ​ថយ​ន្ត​ថា “សូម​មក​ជួស​ជុល​ដោយ​ឥត​គិត​ថ្លៃ។ វា​អាច​ជួយ​សង្រ្គោះជី​វិ​ត​រប​ស់​អ្នក​បាន”​។ ទោះ​ជា​រថ​យន្តទាំង​នោះ​ អាច​បង្ក​គ្រោះ​ថ្នា​ក់​ដល់​អាយុ​ជីវិត​ក៏​ដោយ ក៏​៣​០​ភាគ​រយ​នៃ​ម្ចាស់​រថ​យន្ត មិន​ដែល​បាន​ឆ្លើយ​តប​ចំពោះ​ការ​អំពាវ​នាវ​នេះ​ឡើយ។ យ៉ាង​ណា​មិញ មាន​មនុស្ស​ជា​ច្រើន​មាន​ការ​ព្រងើយ​កន្តើយ ពេល​​​ឮ​ព្រះ​ទ្រង់ ​“ប្រកាស​​ឲ្យ​មនុស្ស​ទាំង​អស់​ត្រឡប់​មក​រ​កទ្រ​ង់​វិញ”។ បញ្ហា​ផ្នែក​សីល​ធម៌​ដែល​មនុស្ស​ជាតិ​មាន មិន​មែន​ជា​កំហុស​របស់​ព្រះ​អាទិករ​ដែល​បាន​បង្កើត​ពួ​ក​​គេម​ក​នោះ​ទេ ដូច​នេះ វា​មិន​ដូច​បញ្ហា​ដែល​មាន​ នៅ​ពេល​មនុស្ស​ផលិត​​រថ​យន្តឡើយ​។ ទ្រង់​​បាន​​បង្កើ​​ត​​​អ្វីៗ​គ្រប់យ៉ាង “ឲ្យ​មាន​ភាព​ល្អ​ប្រសើរណាស់”​(លោកុប្បត្តិ ១:៣១) តែ​អំពើ​បាប​រប​ស់ម​នុស្ស​បាន​បំផ្លាញ​ភាព​គ្រ​ប់ល​ក្ខណ៍នោះ​។ ហេតុនេះ​ហើ​យ បា​ន​ជា​ព្រះ​ទ្រង់​ប្រទាន​​​ឱកាស “ប្រែ​ចិត្ត … ហើយ​​វិ​ល​មក​រកទ្រង់​ ដើម្បី​​ឲ្យ​​បាប​របស់​យើងរាល់គ្នា​បាន​លុប​ចេញ”(កិច្ចការ ៣:១៩)។ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​បាន​ប្រទាន​នូវ​ឱកាស​ជួស​ជុល​ចិត្ត​របស់​មនុស្ស ដោយ​ឥត​គិត​ថ្លៃ​ប៉ុណ្ណោះ​ទេ តែ​ថែ​​មទាំងធ្វើឲ្យចិត្តនោះ​ផ្លាស់​ប្រែជា​ថ្មី(អេសេគាល ៣៦:២៦ ២កូរិនថូស ៥:១៧)។ យើងអា​ចទ​ទួល ដោយមិ​ន​បង់​ថ្លៃអ្វី​ទា​ល់តែសោះ​(អេភេសូរ ២:៨-៩)…

Read article