មិនបានរង្វាន់
មនុស្សយើងភាគច្រើន រំពឹងចង់បានរង្វាន់ ពីមិត្តភ័ក្រ និងមិត្តរួមការងារ ដែលរង្វាន់ទាំងនោះមានដូចជា ការយកដៃមកគោះស្មារជាការសរសើរ មេដាយនៃវីរៈភាព ការទះដៃសរសើរ ឬពាក្យសរសើរដ៏ស្មោះត្រង់ជាដើម។ តែព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់បានរៀបចំរង្វាន់ដែលវិសេសជាងនេះទៅទៀត សម្រាប់ប្រទានមកយើង ពេលដែលយើងទៅនៅជាមួយទ្រង់។ កិច្ចការដ៏ប្រសើរបំផុត អាចជាកិច្ចការដែលមនុស្សយើងធ្វើដោយលាក់កំបាំង ដែលមានតែព្រះប៉ុណ្ណោះដែលទតឃើញ។ និយាយរួម សេចក្តីបង្រៀនអំពីនគរស្ថានសួគ៌អាចបង្រួមមកយ៉ាងខ្លីថា ចូររស់នៅថ្វាយព្រះ គឺមិនមែនរស់នៅ ដើម្បីឲ្យអ្នកដទៃសរសើរអ្នកនោះឡើយ។ គឺដូចដែលព្រះយេស៊ូវបានពន្យល់ថា យើងត្រូវសន្សំទ្រព្យសម្បត្តិយើង ទុកក្នុងនគរស្ថានសួគ៌(ម៉ាថាយ ៦:២០) ជាជាងសន្សំទុកលើផែនដីនេះ។ ទ្រព្យសម្បត្តិនោះគឺពិតជាមានតម្លៃអស្ចារ្យណាស់ គឺថែមទាំងអាចសងជម្ងឺចិត្តយើង សម្រាប់ទុក្ខលំបាកដែលយើងបានអត់ទ្រាំក្នុងលោកិយនេះ។ ព្រះគម្ពីរសញ្ញាចាស់មានការបកស្រាយមិនទាន់គ្រប់គ្រាន់ អំពីកន្លែងដែលមនុស្សនឹងទៅ បន្ទាប់ពីលាចាកលោកនេះទៅ ដូចនេះ ព្រះយេស៊ូវទ្រង់បានមានបន្ទូលយ៉ាងច្បាស់ អំពីនគរស្ថានសួគ៌ ដែលជាទីកន្លែងដែលមនុស្សសុច្ចរិតនឹងបានភ្លឺឡើង ដូចព្រះអាទិត្យក្នុងនគរព្រះ(ម៉ាថាយ ១៣:៤៣)។ យ៉ាងណាមិញ ពួកជនជាតិយូដានៅជំនាន់ព្រះយេស៊ូវ ក៏បានស្វែងរកនគរព្រះផងដែរ ប៉ុន្តែ ពួកគេបែរជារង់ចាំមើលទីសម្គាល់ ក្នុងសម័យរបស់ពួកគេ ដែលជាសញ្ញាបញ្ជាក់ថា ព្រះទ្រង់សព្វព្រះទ័យនឹងពួកគេ ដោយប្រទាននូវភាពសម្បូរសប្បាយ និងអំណាចខាងនយោបាយជាដើម។ ក្នុងការចាប់ផ្តើមប្រកាសពីនគរស្ថានសួគ៌ ព្រះយេស៊ូវបានបង្រៀនឲ្យពួកគេឈប់ផ្ចង់ចិត្តលើជីវិតលោកិយ ហើយងាកមកផ្តោតទៅលើជីវិតក្នុងនគរព្រះវិញ(ជំពូក ៦)។ ទ្រង់មិនឲ្យតម្លៃជ័យជម្នះរបស់យើង ក្នុងលោកីយនេះឡើយ តែទ្រង់បានដាស់តឿនឲ្យយើងសន្សំទ្រព្យក្នុងនគរស្ថានសួគ៌វិញ។…
Read article