ទ្រឹស្តីដែលពន្យល់ អំពីអ្វីៗទាំងអស់
ពួកអ្នកវិទ្យាសាស្រ្តបានខិតខំស្វែងរក “ទ្រឹស្តី ដែលអាចបកស្រាយអំពីអ្វីៗទាំងអស់”។ លោកប្រាយអិន គ្រីន(Brian Greene) គឺជាអ្នកដែលបានគិតថា ខ្លួនបានរកឃើញទ្រឹស្តីនោះហើយ។ គាត់បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “សកលលោកដ៏ស្រស់ស្អាត ដែលមានខ្សែតភ្ជាប់ដ៏អស្ចារ្យ មានសណ្ឋានលាក់កំបាំង និងការស្វែងរកទ្រឹស្តីដ៏ខ្ពង់ខ្ពស់បំផុត” ។ ក្នុងសៀវភៅនេះ លោកគ្រីនបានសរសេរ“ទ្រឹស្តីខ្សែរតភ្ជាប់” ជាទ្រឹស្តីដ៏ស្មុគ្រស្មាញមួយ ដែលអះអាងថា អ្វីៗគ្រប់យ៉ាង សុទ្ធតែផ្សំឡើងពីការរួមបញ្ចូលគ្នា នៃខ្សែដែលមានរំញ័រ ក្នុងកំរិតដ៏តូចបំផុត។ គាត់បានពិពណ៌នាថា “ទ្រឹស្តីរបស់គាត់ អាចពន្យល់អំពីលក្ខណៈជាមូលដ្ឋានទាំងអស់នៃការករកើតរបស់ពិភពលោក”។ អស់កាលជាច្រើនឆ្នាំមកហើយ បណ្តាអ្នកប្រាជ្ញ ដែលរាប់ចាប់ពីលោកញ៉ូតុន(Newton) ដល់លោកអាញស្តាញ(Einstein) ដល់លោកហកឃីង(Hawking) ហើយដល់ លោកគ្រីន(Greene)ផង គឺសុទ្ធតែបានចំណាយពេលវេលាមួយភាគធំ ក្នុងជីវិតរបស់ពួកគេ ដើម្បីស្វែកយល់ អំពីរបៀបដែលសកលលោកទាំងមូលដំណើរការ ហើយទន្ទឹមនឹងនោះ ពួកគេក៏បានបង្កើតនូវទ្រឹស្តីគួរឲ្យចាប់អារម្មណ៍ជាច្រើន។ តាមពិត ដើម្បីឲ្យទ្រឹស្តីណាមួយ អាចពន្យល់ឲ្យបានគ្រប់គ្រាន់ អំពីអ្វីៗគ្រប់យ៉ាង ក្នុងសកលលោកនេះ ទ្រឹស្តីនោះចាំបាច់ត្រូវចាប់ផ្តើម និងបញ្ចប់ទៅវិញ ដោយផ្អែកទៅលើព្រះ។ “ដ្បិតគ្រប់ទាំងរបស់ដែលមើលឃើញ និងមើលមិនឃើញ”(កូល៉ុស ១:១៦) មានដើមកំណើតក្នុងព្រះ ហើយសម្រាប់ថ្វាយសិរីល្អដល់ទ្រង់”(ទំនុកដំកើង ៧២:១៩)។ បទគម្ពីរពីរបីខដំបូងនៃព្រះគម្ពីរដំណឹងល្អយ៉ូហាន បានប្រាប់យើងថា…
Read article